ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បញ្ជូនជនសង្ស័យម្នាក់ទៅតុលការ ករណីលួចម៉ូតូ
ថ្ងៃទី ៖ 12-07-2024, ដោយ​​ Dara007 , 143 Views
                     
បន្ទាយមានជ័យៈ បញ្ជូនជនសង្ស័យម្នាក់ទៅតុលការ ករណីលួចម៉ូតូ បន្ទាប់ពីម្ចាស់តាមទាន់ហើយបានប្រតាយប្រតប់គ្នា ស្រែកឆោឡោ ភ្លាមនោះកម្លាំងកងរាជអាវុធហត្ថនៅក្បែរនោះ ចេញមកអន្តរាគមន៍ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យ។

លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប្រេម ផល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ពាក់ព័ន្ធករណីលួចម៉ូតូ ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិបាលិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ការឃាត់ខ្លួននេះធ្វេីឡេីងតាមពាក្យបណ្តឹងឈ្មោះណាង វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឃីឡិក ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។      

លោកវរសេនីយ៍ត្រី ចាន់ រដ្ឋា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីបានឱ្យដឹងថា នៅវេលាកេីតហេតុជនរងគ្រោះបានចេញពីសាលារៀន ហើយទៅអង្គុយហូបចំណីនៅតូបលក់ដូរ នៅក្បែរសាលារៀន ដោយទុកម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង ១AG-១៨៩៥ ទុកក្បែរនោះ មួយសន្ទុះក្រោយមកស្រាប់តែម្ចាស់តូប បានស្រែកប្រាប់ជនរងគ្រោះថាបាត់ម៉ូតូហើយ ភ្លាមនោះជនរងគ្រោះ និងម្ចាស់តូបបានជិះម៉ូតូ ដើររកក៏បានប្រទះឃើញជនសង្ស័យកំពុងអង្គុយនៅលើម៉ូតូរបស់ខ្លួន ចម្ងាយពីតូបលក់ដូរប្រហែល៥០ម៉ែត្រ ខណៈជនសង្ស័យកំពុងអង្គុយឆ្កឹះខ្សែភ្លើងម៉ូតូ ហេីយជនរងគ្រោះ និងម្ចាស់តូបបានចូលទៅចាប់ ហើយបានប្រតាយប្រតប់គ្នា ស្រែកឆោឡោ ភ្លាមនោះកម្លាំងកងរាជអាវុធហត្ថនៅក្បែរនោះ ចេញមកអន្តរាគមន៍ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថស្រុកដេីម្បីចាត់ការតាមនីតិវិធី។

ព្រមទាំងដកហូតវត្ថុតាង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង ១AG-១៨៩៥ និងកង់ពណ៌ក្រហម  ចំនួន០១គ្រឿង, ទូរស័ព្ទម៉ាក TECNO POVA ពណ៌ទឹកប្រាក់  ចំនួន ០១គ្រឿង, ទួលវីសដងជ័រពណ៌ស ចំនួន ០១ដើម។       

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។     

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី

លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។   បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃស្រុក ទី១២ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com