ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក មេធាវី ឈិត បូរ៉ាវុធ ៖ រឿងជួយបក្ស រឿងស្រឡាញ់លះបង់ ស្មោះត្រង់ចំពោះបក្ស មិនមែនមានតែប្អូនទេ មានប្រជាពលរដ្ឋ មន្រ្ដីរាជការ កងកម្លាំង ច្រើនលាននាក់ណាស់ដែលគេជួយ
ថ្ងៃទី ៖ 26-04-2024, ដោយ​​ admin , 397 Views
                     
ភ្នំពេញ : លោក មេធាវី ឈិត បូរ៉ាវុធ កាលពីថ្ងៃព្រហស្បតិ៍ បានខមិនតបសារ អតីតតារាចម្រៀង លោក សាពូន មីដាដា ថា «រឿងជួយបក្ស រឿងស្រឡាញ់លះបង់ ស្មោះត្រង់ចំពោះបក្ស មិនមែនមានតែប្អូនទេ មានប្រជាពលរដ្ឋ មន្រ្ដីរាជការ កងកម្លាំង ច្រើនលាននាក់ណាស់ដែលគេជួយ ដោយឡែកប្អូនក៍គាំទ្រ លះបង់មិនបានមួយជ្រុងគេទេ កុំបន្តសរសេរ សំណេរបែបនេះមិនល្អទេ» ។

ការលើកឡើងពីលោកមេធាវី ឈិត បូរ៉ាវុធ ក្រោយពី លោក សាពូន មីដាដា បានបង្ហោះសារជាបន្តពាក់ព័ន្ធគណបក្សប្រជាជនកម្ពុជា និងសម្ដេចតេជោ ហ៊ុន សែន រួមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់លុយឱ្យខ្លួនរាប់សិបម៉ឺនដុល្លារ ។

យោងតាមសំណេររបស់លោក សាពូន មីដាដា បានបញ្ជាក់ថា សម្តេចពុកអើយសម្តេចម៉ែអើយ ( ពុកអើយ ម៉ែអើយ ) ដួងចិត្តកូនមានតែ សែនគោរព សែនស្រលាញ់ បម្រើដោយឆន្ទះស្មោះត្រង់បំផុត ចំពោះសម្តេចពុកសម្តេចម៉ែ បុត្រា បុត្រី ចៅប្រុស ចៅស្រី ជាតិមាតុភូមិ និងបក្សប្រជាជន លុះអស់ជីវិតមិនមានថ្ងៃងាករេឡើយ មិនដែលមានចេតនាចង់បំផ្លាញសម្តេចពុកសម្តេចម៉ែនោះទេ តែដោយកូនល្ងង់ខ្លៅមិនចេះរៀបប្រយោគឲ្យបានត្រឹមត្រូវទើបសរសេរទៅមិនសមទំនង ធ្វើឲ្យមានការភាន់ច្រលំ ប៉ះពាល់ដល់មហាកិត្តិយសសម្តេចទាំងទ្វេ សូមសម្តេចពុកសម្តេចម៉ែអ្នកមានគុណដ៏ខ្ពង់ខ្ពស់បំផុតរបស់កូននិងចៅៗ មេត្តាករុណាផងព្រះបាទទានប្រោស កូនសូមគោរពដឹងគុណបម្រើដោយឆន្ទះស្មោះត្រង់បំផុតលុះអស់កាលនៃផែនដីនេះទានប្រោស ។

ក្រោយបង្ហោះសារផ្អើលពាសពេញបណ្ដាញសង្គមហើយនោះ លោក មេធាវី ឈិត បូរ៉ាវុធ បានតបថា បក្សត្រូវស្រឡាញ់និងធ្វើដោយបេះដូងនិងស័្មគ្រចិត្ត មិនមែនធ្វើដើម្បីលាភសក្ការៈ បុណ្យស័ក្កិ ផលប្រយោជន៍ឬខ្លាចអស់តំណែងទេ តែប្អូនសម្តែងចេញមកហាក់បីដូចមានតែប្អូនម្នាក់ទេដែលស្រឡាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា គោរពថ្នាក់ដឹកនាំ ដោយស្មោះស័្មគ្រ..ខុសហើយមានគេជាច្រើនដែលស្រឡាញ់ថ្នាក់ដឹកនាំ(សម្តេចតេជោ) ជួយបក្សទាំងថវិកាផ្ទាល់ខ្លួន ទាំងទ្រព្យធន ពេលវេលា គេមិនបានបុណ្យស័ក្កិ ឬការជួយឧបត្ថម្ភអ្វីពីថ្នាក់ដឹកនាំដូចប្អូនទេ ព្រោះគេគិតថា បើបក្សឈ្នះ បក្សរស់បក្សអាចកាន់អំណាចដឹកនាំរដ្ឋាភិបាលនឹងធ្វើឲ្យប្រទេសជាតិមានសន្តិភាព ជីវភាពប្រជាជនប្រសើរឡើង ប្រទេសនឹងមានការរីកចម្រើនគ្រប់វិស័យ ហើយគេគ៍មិនចាំបង្ហេះ បង្ហើរតាមបណ្តាញសង្គមដែរ។ដោយឡែកប្អូន ខ្ញុំចាត់ទុកថាជាបុគ្គលមាន បុណ្យសំណាងខ្ពស់ជាងមនុស្ស្សរាប់លានហើយ តែបើនិយាយបែបន័យត្រង់ប្អូនជាមនុស្សស្គាល់តែផលប្រយោជន៏ផ្ទាល់ខ្លួន គាំទ្រ ស្រឡាញ់ដើម្បីលាភសក្ការៈ។ បងមានឱវាទមួយ ប្អូនត្រូវចាំថា «ការនិយាយ ការសរសេរមិនពិត គឹជាទោស តាមធម៏ព្រះពុទ្ធ» ដូចនេះបើឈប់បានគួរឈប់ទៅ។ លោកមេធាវីបន្តថា សុំទោសដែល Comments វែងតាមអារម្មណ៏ក្នុងសង្គមសម្តែងនិងសម្ញែងនាពេលបច្ចុប្បន្ន។

គួរងាកមកគិត តើត្រូវជួយជាតិ ជួយថ្នាក់ដឹកនាំ ជួយប្រជាពលរដ្ឋ តាមលទ្ធភាពយើងបែបណាវិញទើបប្រសើរ កុំបំពុលសង្គមជាតិខ្លាំងពេក គេលំបាកច្រើនជាងយើងឆ្ងាយណាស់ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com