ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង សម្រេចបានជាង៥០ភាគរយហើយ
ថ្ងៃទី ៖ 26-04-2024, ដោយ​​ Dara007 , 42 Views
                     
ភ្នំពេញៈ គិតត្រឹមខែមេសា ឆ្នាំ២០២៤ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង សម្រេចបាន ៥៤,៦២% ហើយ និងគ្រោងបញ្ចប់នៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខ។

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើវឌ្ឍនភាព ការងារជារូបវ័ន្តនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកនៃអង្គភាពគ្រប់គ្រងគម្រោង តំណាងក្រុមហ៊ុនសាងសង់ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ហេង រត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ និងជាប្រធានគ្រប់គ្រងគម្រោង បានលើកឡើងថា កិច្ចប្រជុំនេះ ដើម្បីពិនិត្យវឌ្ឍនភាពការងារសាងសង់ ស្ថានភាពជាក់ស្តែងនៃការអនុវត្តគម្រោង និងជំរុញផែនការអនុវត្តការគម្រោងតាមកំណាត់ផ្លូវនីមួយៗ សំណូមពរ បញ្ហាប្រឈម ដំណោះស្រាយរបស់ក្រុមហ៊ុន និងទិសដៅការងារបន្ត ។

លោកបានបញ្ជាក់ថា ផ្លូវជាតិលេខ៤៨នេះ នឹងពន្លឿនការងារសាងសង់នៅក្នុងរដូវប្រាំងនេះ ឱ្យសម្រេចបានតាមគម្រោងផែនការដែលបានកំណត់ និងគោរពតាមបទដ្ឋានបច្ចេកទេស។

សូមបញ្ជាក់ថា គម្រោង សាងសង់ផ្លូវជាតិ លេខ៤៨ បានប្រារព្ធពិធីបើកការដ្ឋាន កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។ ខ្សែផ្លូវប្រវែង ១៤៨ គីឡូម៉ែត្រនេះចាប់ផ្តើម នៅត្រង់ចំណុច បំបែក ផ្លូវជាតិលេខ៤ ចំណុចបង្គោលគីឡូម៉ែត្រលេខ ១៤១+៧៥០ (ចំការហ្លួង) រហូតដល់ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់ ៧ស.ម និងជាប្រភេទបេតុងសរសៃដែក ត្រង់ផ្លូវប្រសព្វ ដែលមានកម្រាស់ ២៥ស.ម ដោយអនុវត្តក្រោមទំហំទឹកប្រាក់ប្រមាណជាង ៧៨លានដុល្លារអាមេរិក។ ផ្លូវជាតិដែល គ្រោងចំណាយទឹកប្រាក់ ៧៨លានដុល្លារនេះរួមមាន៖ ផ្លូវ២គន្លង មានប្រវែង ១២២,៩គីឡូម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ និង ផ្លូវ៤គន្លង មានប្រវែង២៥,១គីឡូម៉ែត្រ ទទឹងចាប់ពី ១៨,៥ម៉ែត្រ ដល់ ២១,៥ម៉ែត្រ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com