ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អបអរសាទរ ៖ វត្ដមានសត្វផ្សោតក្បាលត្រឡោកប្រមាណ៤០ក្បាល
ថ្ងៃទី ៖ 24-04-2024, ដោយ​​ Dara007 , 30 Views
                     
ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរកឃើញសត្វផ្សោតក្បាលត្រឡោកមានចន្លោះពី៣៥ទៅ៤០ក្បាល។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ចេញក្លីបវីដេអូមួយ ដែលនិយាយអំពីជីវិតរស់នៅរបស់សត្វផ្សោតក្បាលត្រទ្បោកដោយក្នុងនោះបានបញ្ជាក់អំពីចំនួនតួលេខនៃចំនួនសត្វផ្សោតប្រភេទនេះ ព្រមទាំងបំផុសឱ្យមានការចូលរួមជួយថែរក្សាការពារពីប្រជាពលរដ្ឋ។ យោងតាមក្លីបវីដេអូដែលផលិតដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា តំបន់អងន្លង់ផ្សោតកាំពីដែលមានចម្ងាយប្រមាណ១៥គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ នៅអន្លង់ផ្សោតកាំពីមានសត្វផ្សោតក្បាលត្រទ្បោករស់នៅប្រមាណពី ៣៥ទៅ ៤០ក្បាល ដែលជាចំនួនច្រើនជាងគេក្នុងចំណោមអន្លង់ទឹកជ្រៅទាំង ៨ តាមដងទន្លេមេគង្គ។

ក្នុងចម្ងាយប្រមាណ១៨០គីឡូម៉ែត្រលាតសន្ធឹងពីខេត្តក្រចេះ ទៅដល់ព្រំប្រទល់ប្រទេសឡាវ នៅខេត្តស្ទឹងត្រែង គឺជាកន្លែងអភិរក្សសត្វផ្សោតកំណត់ដោយអនុក្រឹត្យលេខ ១៥៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១២ សត្វផ្សោតទាំងនេះត្រូវបានថែរក្សាការពារក្រោមសមត្ថកិច្ចរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។វត្តមាននៃសត្វផ្សោតទាំងនេះបានឆ្លុះបញ្ចាំងអំពីសុខភាពល្អ នៃប្រព័ន្ធអេកូឡូស៊ីរបស់ទន្លេមេគង្គ។

សត្វផ្សោតស៊ីត្រីជាអាហារប្រមាណពី ៥ទៅ ១០គីឡូក្រាម ក្នុង១ថ្ងៃ ហើយអាចមានជីវិតរស់នៅពី ២៧ទៅ៣០ឆ្នាំ មានប្រវែងរហូតដល់ ២.៧៥ម៉ែត្រនិងមានទម្ងន់ច្រើនជាង ១៥០គីឡូក្រាម សត្វផ្សោតបង្កកំណើតចន្លោះពី ២ទៅ ៣ឆ្នាំម្តង ហើយផ្សោតញីពពោះរយៈពេល១៤ខែ ដោយកើតម្តងបានកូនតែ១ប៉ុណ្ណោះ។ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ចំនួនផ្សោតសរុបនៅកម្ពុជាបានកើនឡើងដល់ជាង ៩០ក្បាល។

សត្វផ្សោតគឺជាថនិកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ។ ជារឿយៗសត្វផ្សោតតែងតែងើបមកផ្ទៃទឹកដើម្បីដកដង្ហើម ដែលផ្តល់ឱកាសឱ្យអ្នកទេសចរអាចទស្សនាសត្វផ្សោតបានយ៉ាងរំភើបរីករាយ។

ជាមួយគ្នានេះដែរក្រសួងបានអំពាវនាវឱ្យចូលរួមថែក្សាការពារសត្វផ្សោតត្រឡោកទន្លេមេគង្គទាំងអស់គ្នា ដោយត្រូវបញ្ឈប់ការដាក់មងក្រឡាធំៗក្នុងទន្លេ ឬដោយការនេសាទដោយឧបករណ៍ខុសច្បាប់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com