ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ថាមែនៗ៖ លោកជួន គន្ធា ត្រូវនគរបាលឃាត់ខ្លួនហើយ ក្រោយប្រកាសចែកដីជូនពលរដ្ឋ នៅស្រុកឱរ៉ាល់
ថ្ងៃទី ៖ 24-04-2024, ដោយ​​ Dara007 , 65 Views
                     
ភ្នំពេញ : កម្លាំងសមត្ថកិច្ចខេត្តកំពង់ស្ពឺ សហការជាមួយនគរបាលរាជធានីភ្នំពេញ បានចុះធ្វើការឃាត់ខ្លួន លោកជួន គន្ធា ក្រោយប្រកាសយកដីទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ការឃាត់ខ្លួននេះធ្វើឡើង នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយតម្រូវឱ្យសមត្ថកិច្ចនាំខ្លួនលោកជួន គន្ធា ទៅកាន់អយ្យការដើម្បីសួរនាំលើបទល្មើស « ប៉ុនប៉ងឆបោក និងញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ » កើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ក្រោយការឃាត់ខ្លួន ជនសង្ស័យនឹងត្រូវបញ្ចូនខ្លួន ទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីសាកសួរនាំតាមនីតិវិធីច្បាប់ ។

ជុំវិញរឿងរ៉ាវខាងលើនេះ រដ្ឋបាលស្រុកឱរ៉ាល់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ថ្មីៗ ក៏បានចេញសេចក្តីជូនដំណឹងប្រកាសបដិសេធមិនទទួលស្គាល់ ឬដឹងលឺចំពោះឈ្មោះជួន គន្ធា ដែលបានប្រកាសយកដីរដ្ឋចែកជូនពលរដ្ឋក្រីក្រនោះទេ ។ គួររម្លឹកថា តាមការប្រកាសនៅលើបណ្តាញសង្គម, លោក ជួន គន្ធា បានប្រកាសចែកជូនដីជូនប្រជាពលរដ្ឋក្រីក្រក្នុងទំហំ ១០ គុណ ៣០ តែត្រូវចេញលុយម្នាក់ៗ៤៥០ដុល្លារ ជាថ្លៃរដ្ឋបាល និងការឈូសឆាយដី ។

សូមបញ្ជាក់ថា រឿងរ៉ាវនេះ កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងមហាជនទូទៅនៅក្នុងប្រទេស ដែលមានប្រើបណ្តាញទំនាក់ទំនងសង្គម ដោយពួកគាត់បានបន្តនាំគ្នាបញ្ចេញមតិរិះគន់ជាច្រើនលើបុគ្គលឈ្មោះ ជួន គន្ធា ព្រោះតែសកម្មភាពរបស់បុគ្គលនេះ បានធ្វើបានបង្ហាញឱ្យមហាជនយល់ឃើញថា ជាអំពើបោកប្រាស់លើប្រជាពលរដ្ឋ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com