ក្រសួងធនធានទឹក អំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សា ប្រើប្រាស់ទឹក ដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់ ជាពិសេសតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក
ថ្ងៃទី ៖ 23-04-2024, ដោយ Dara007 , 55 Views
ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីការព្យាករអាកាសធាតុ សម្រាប់ខែឧសភា-មិថុនា ឆ្នាំ២០២៤ សាចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បានអំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សា ប្រើប្រាស់ទឹក ដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់ ជាពិសេស បណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋសូមយកចិត្តទុកដាក់ ដោយប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានច្រើនផងដែរ។
|