ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក យ៉ង ប៉ាក់ ប្រើគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ ប៉ែន ជីវន្ត (Chivann Pen) ដោយប្រឌិតរឿងចោទប្រកាន់បង្ខូចឈ្មោះលោក ព្រាប កុល ត្រូវបានលាតត្រដាងហើយ
ថ្ងៃទី ៖ 22-04-2024, ដោយ​​ Dara007 , 82 Views
                     
ភ្នំពេញៈ បុគ្គលម្នាក់ឈ្មោះ យ៉ង ប៉ាក់ ដែលបានប្រើគណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ ប៉ែន ជីវន្ត (Chivann Pen) កើតថ្ងៃ១២ ខែឧសភា ឆ្នាំ១៩៨០ នៅភូមិព្រៃព្រាល ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អាសយដ្ឋានរស់នៅអចិន្ត្រៃយ៍មុនពេលចាប់ខ្លួន គឺនៅបុរីវិមានភ្នំពេញ ផ្ទះលេខ១ ផ្លូវលេខ២០៥ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សិកែវ រាជធានីភ្នំពេញ។ គាត់មានកូនពីរនាក់ ប្រុសម្នាក់ ស្រីម្នាក់ ហើយបច្ចុប្បន្នកូនទាំងពីរនាក់នេះកំពុងសិក្សានៅប្រទេសអូស្ត្រាលី ជាមួយម្តាយ រីឯលោក យ៉ង ប៉ាក់ រស់នៅភ្នំពេញតែម្នាក់ឯង។

លោក យ៉ង ប៉ាក់ ជាអគ្គនាយកនៃក្រុមហ៊ុន អាគ្រីប៊ី (Agribee Cambodia Plc) ដែលត្រូវបានគេស្គាល់ថាធ្វើអាជីវកម្មលើវិស័យកសិកម្ម ដែលមានដើមទុនវិនិយោគរាប់លានដុល្លា រួមបញ្ចូលទាំងការដាក់ទុនវិនិយោគពីវិនិយោគិនជនជាតិសិង្ហបូរី និងម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរមួយចំនួនទៀត។ យោងតាមកិច្ចសម្ភាសន៍រវាងកាសែតភ្នំពេញប៉ុស្តិ៍ ជាមួយអតីតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះ យើងបានដឹងថា ក្រុមហ៊ុន Agribee បានបង្កើតឡើងនៅចុងឆ្នាំ ២០១៩ និងមានគោលដៅបង្កើនផលិតកម្មក្នុងចំណោមតួអង្គសំខាន់ៗនៅក្នុងវិស័យកសិកម្មនៅគ្រប់ដំណាក់កាល ចាប់តាំងពីការផលិតរហូតដល់ការចែកចាយផលិតផលនៅក្នុងទីផ្សារ និងសម្រួលដល់ការដាក់ទុនវិនិយោគ និងផ្តល់ប្រាក់កម្ចីខ្នាតតូច និងខ្នាតមធ្យមទៅឲ្យអតិថិជន រួមមានកសិករ ក៏ដូចជាអតិថិជនគោលដៅផ្សេងៗទៀត រួមទាំងម្ចាស់រោងម៉ាសីនកិនស្រូវ និងស្ថាប័នហិរញ្ញវត្ថុផងដែរ។

ប៉ុន្តែ ក្រុមហ៊ុននេះ មិនដំណើរការល្អតាមផែនការ ឬគោលដៅរបស់ខ្លួនឡើយ ដោយសារតែមានភាពមិនប្រក្រតីនៅក្នុងការចាត់ចែងអាជីវកម្ម និងគ្រប់គ្រងលុយវិនិយោគ និងមានប្រធានក្រុមប្រឹក្សាភិបាល និងសមាជិកនៃគណៈគ្រប់គ្រងបានលាឈប់ និងប្រគល់ការគ្រប់គ្រងក្រុមហ៊ុនឲ្យទៅ លោក យ៉ង ប៉ាក់ គ្រប់គ្រងទាំងស្រុង តែម្តង។ ប្រភពនៃអតីតក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាហ្គ្រីប៊ី ដែលបានលាឈប់ បានបង្ហើបឲ្យដឹងថា អគ្គនាយក យ៉ង ប៉ាក់ បានបង្កបញ្ហាជាច្រើននៅក្នុងការចាត់ចែងក្រុមហ៊ុន និងការគ្រប់គ្រងប្រាក់វិនិយោគ រហូតដល់មានការខាតបង់ និងការខកខានមិនបានបំពេញកាតព្វកិច្ចចំពោះភាគហ៊ុនិក និងអ្នកវិនិយោគ។ បន្ថែមពី

នេះ មានគំនិតរកស៊ីផ្ទាល់ខ្លួនជាមួយកសិករ អាជីវករ និងម្ចាស់រោងម៉ាស៊ីន ខុសគោលការណ៍របស់ក្រុមហ៊ុន និងបានជួញដូរទិញអង្កាម និងលក់បានប្រាក់ចំណេញប៉ុន្តែមិនបានទូទាត់ប្រាក់ឲ្យក្រុមអាជីវករ ហើយបានចេញសែកឥតមានសាច់ប្រាក់ (សែកស្អុយ) ដែលមានទឹកប្រាក់ចំនួនជិតដប់ម៉ឺនដុល្លាអាមេរិក រហូតដល់កើតមានទំនាស់ ដែលបណ្តាលឲ្យ យ៉ង ប៉ាក់ រងបណ្តឹងពីជនរងគ្រោះទៀតផង។ ។

តំណាងជនរងគ្រោះដែលមានការខាតបងប្រាក់បានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែសីហាឆ្នាំ ២០២៣ ទាមទារឲ្យតុលាការជួយរកយុត្តិធម៌ឲ្យខ្លួនដែលបានខាតបង់ប្រាក់ ចាញ់បោក យ៉ង ប៉ាក់ និងទាមទារសំណងនៃការខាតបង់ផ្សេងៗចំនួន ២០០.០០០.០០០ លានរៀល។ លោក ឡុង រ័ត្ន ដែលជាជនរងគ្រោះ និងជាដើមបណ្តឹង មានការព្រួយបារម្ភថា យ៉ង ប៉ាក់ មានបំណងរត់គេចខ្លួនទៅសុំសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី ដើម្បីជួបជុំកូនប្រពន្ធនៅទីនោះ និងគេចវេសពីកាតព្វកិច្ចទូទាត់សងប្រាក់ដែលខ្លួនខាតបង់ ដោយសាតែ យ៉ង ប៉ាក់ បានចាត់ចែងផ្ទេរទ្រព្យសម្បត្តិទៅឲ្យសាច់ញាតិ និងម្តាយក្មេករួចរាល់ជាស្រេច និងបានផ្ញើលុយកាក់ទៅផ្គត់ផ្គង់ការសិក្សា និងចាយវាយរបស់កូននៅប្រទេសអូស្ត្រាលី ដែលជាលុយបោកប្រាស់ក្រុមអាជិវករ ដែលខ្លួនរកស៊ីជូញដូរជាមួយ។ ប្រភពព័ត៌មានពីអ្នកដែលស្គាល់ជិតដិត និងធ្លាប់រកស៊ីជាមួយលោក យ៉ង បាក់ បានឲ្យដឹងថា យ៉ង ប៉ាក់ បានបង្ករបញ្ហាជាច្រើនជាមួយអាជិវករដែលរកស៊ីជួញដូរស្រូវអង្ករ និងអង្កាម ហើយប្រភពដដែលនេះ បានឲ្យដឹងថា យ៉ង ប៉ាក់ ធ្លាប់បាននិយាយពីបំណងទៅរស់នៅប្រទេសអូស្ត្រាលីជួបជុំប្រពន្ធកូន ហើយកំពុងតែរកវិធីដើម្បីបានសិទ្ធិទៅរស់នៅទីនោះ។ ករណីលោក យ៉ង ប៉ាក់ រកស៊ីឆរបោក ឬរំលោភសេចក្តីទុកចិត្តប្រជាពលរដ្ឋនេះ បានលេចឡើងក្រោយពេលអាជីវកររងគ្រោះខាតបង់ប្រាក់កាស ឈ្មោះ ឡុង រ័ត្ន បានដាក់ពាក្យប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ប្តឹង ឈ្មោះ យ៉ង ប៉ាក់ ពីបទមិនបំពេញកាតព្វកិច្ចលើឧបករណ៍ ដែលអាចជួញដូរបាន (សែកស្អុយ) ដែលមានទឹកប្រាក់ជិតដប់ម៉ឺនដុល្លាសហរដ្ឋអាមេរិក។

ក្រោយមានការផ្សព្វផ្សាយព័ត៌មានដោយដកស្រង់សំណេរប្រឌិតរបស់ខ្លួនជាបន្តបន្ទាប់ លោក យ៉ង ប៉ាក់ ហាក់មានភាពរីករាយ និងអំនួតតាមរយ:ការចែកចាយព័ត៌មានអមដោយសំណេរសាទរដែលខ្លួនបានសម្រេចលទ្ធផលធំធេងក្នុងការបរិហាកេរ្ត៍លោក ព្រាប កុល ដែលទង្វើនេះធ្វើឲ្យលោក ព្រាប កុល អស់ការយោគយល់ ហើយបានឲ្យមេធាវីលោក ដាក់ពាក្យបណ្តឹងពីបទបរិហារកេរ្តិ៍ និងញុះញុងឲ្យមានការរើសអើង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចបានស្រាវជ្រាវដើម្បីវែកមុខម្ចាស់គណនីក្លែងក្លាយ Chivann Pen ហើយបានរកឃើញថាគឺលោក យ៉ង ប៉ាក់ ដែលជាអគ្គនាយកក្រុមហ៊ុន Agribee Cambodia PLC គឺជាម្ចាស់គណនីនេះ ហើយបច្ចុប្បន្ននេះ យ៉ង ប៉ាក់ ក៏ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្តនៅក្នុងមន្ទីរឃុំឃាំង (ព្រៃស) ដើម្បីបន្តនីតិវិធីស៊ើបសួរ និងស៊ើបអង្កេតបន្ថែមតាមនីតិវិធីតុលាការ និងទប់ស្កាត់កុំឲ្យជនសង្ស័យឈ្មោះ យ៉ង ប៉ាក់ រត់គេចខ្លួនទៅក្រៅ ប្រទេស។ ដូច្នេះបើគិតមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នេះ គឺមានរយ:ពេល ៣ ខែហើយ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា លោក យ៉ង ប៉ាក់ បានសារភាពកំហុស និងស្នើសុំធ្វើវីដេអូសុំទោសដល់លោក ព្រាប កុល ប៉ុន្តែ លោក ព្រាប កុល បានឆ្លើយតបថា លោកពុំមានសិទ្ធិក្នុងការផ្តល់នូវការអភ័យទោសបានឡើយព្រោះឱកាសដែលលោកផ្តល់ការអភ័យទោសបានរំលងផុត ហើយលោកមិនមានសិទ្ធិទៅអន្តរាគមន៍ជាមួយតុលាការនោះទេ។ គួរកត់សម្គាល់ថា ក្នុងរយ:ពេលនៃការស៊ើបសួរ និងស៊ើបអង្កេតរបស់តុលាការកន្លងទៅនេះ គេសង្កេតឃើញមានការចុះផ្សាយជាបន្តបន្ទាប់ ដោយដកស្រង់សំណេរប្រឌិត របស់ លោក យ៉ង ប៉ាក់ ពីសំណាក់ក្រុមអ្នកវិភាគ និងសារព័ត៌មានដែលលម្អៀងទៅក្រុមបក្សប្រឆាំង ដើម្បីដាក់បន្ទុកទៅលើ លោក ព្រាប កុល ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបនៅក្នុងជួររដ្ឋាភិបាល និងជាសមាជិកនៃគណបក្សប្រជាជនកម្ពុជា ហើយដើម្បីកេញចំណេញនយោបាយប្រឆាំងជ្រុលនិយមរបស់បក្សពួកខ្លួន ពួកគេទាំងនោះថែមទាំងបានផ្សារភ្ជាប់ករណីនេះទៅនឹងថ្នាក់ដឹកនាំគណបក្សប្រជាជន និងប្រមុខរាជរដ្ឋាភិបាល ដើម្បីមួលបង្កាច់បង្ខូចឈ្មោះថ្នាក់ដឹកនាំ ធ្វើឲ្យមានការភាន់ច្រឡំពីសាធារណជន ក្នុងចេតនាទុច្ចរិត។

គួរបញ្ជាក់ផងដែរថា លោក យ៉ង បាក់ ដែលត្រូវបានគេស្គាល់ថាជា ម្ចាស់គណនីហ្វេសប៊ុកក្លែងក្លាយ ឈ្មោះ ប៉ែន ជីវន្ត (Chivann Pen) និងដែលបានប្រឌិតរឿងមួលបង្កាច់ បង្ខូចកេរ្ត៍ឈ្មោះ លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថាបានពាក់ព័ន្ធទៅនឹងការកឹបកេងលុយប្រមាណ ៨០ លានដុល្លាអាមេរិកពីក្រុមហ៊ុន CiC តែលោក ព្រាប កុល បានបដិសេធ ហើយប្រធានគណកម្មការគ្រប់គ្រង CiC ក៏បានចេញលិខិតផ្លូវការបញ្ជាក់ថាលោក ព្រាប កុល គ្មានពាក់ព័ន្ធទៅនឹងក្រុមហ៊ុន CiC ទេ ពោលគឺលោក ព្រាប កុល ពុំដែលធ្លាប់កាន់មុខតំណែងក្នុងជួរថ្នាក់ដឹកនាំ ឬជាក្រុមប្រឹក្សាភិបាល ឬអ្នកគ្រប់គ្រងស្ថាប័ន CiC ឡើយ ហើយក៏ពុំមានកំណត់ត្រាហិរញ្ញវត្ថុពី CiC ទៅឈ្មោះលោក ព្រាប កុល ដូចការចោទមួលបង្កាច់របស់លោក យ៉ង ប៉ាក់នោះដែរ។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com