ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ហេតុផលជំរុញឱ្យUN-ESCAPអញ្ជើញនាយករដ្ឋមន្រ្តីកម្ពុជាចូលរួមដោយផ្ទាល់ ខណៈមេដឹកនាំផ្សេងៗ ញ្ជើញឱ្យចូលរួមតាមអនឡាញ
ថ្ងៃទី ៖ 22-04-2024, ដោយ​​ Dara007 , 55 Views
                     
ភ្នំពេញៈ លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបង្ហាញអំពីហេតុផល២ចំណុចសំខាន់ៗ ដែលជំរុញឱ្យគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) អញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅចូលរួមដោយផ្ទាល់ និងថ្លែងសុន្ទរកថា សន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ខណៈមេដឹកនាំអាស៊ានផ្សេងទៀត អញ្ជើញឱ្យចូលរួមតាមអនឡាញប៉ុណ្ណោះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាអញ្ជើញ ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមកដល់កម្ពុជាវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់ដោយជោគជ័យនៃការចូលរួមពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី~ប៉ាស៊ីហ្វិក នាទីក្រុងបាងកក ព្រះរាជាណាចក្រថៃ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា តាមការយល់ឃើញរបស់ខ្ញុំ អាចមានមូលហេតុ២យ៉ាងយ៉ាងតិច ទី១៖ នៅក្នុងឆ្នាំ២០២៤នេះ បើយោងតាមការព្យាករណ៍របស់ស្ថាប័នអន្តរជាតិនានាជាពិសេស IMF កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកើនដល់៦.១ភាគរយ នៅឆ្នាំ២០២៤ ការព្យាករណ៍នេះ បើក្លាយជាការពិតមែន គឺកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជានឹងខ្ពស់ជាងគេ នៅក្នុងចំណោមបណ្តាប្រទេសអាស៊ានទាំង១០ បានន័យថា បើនិយាយអំពីល្បឿននៃការអភិវឌ្ឍ ក្នុងឆ្នាំ២០២៤ ដោយផ្អែកទៅលើតែកំណើនសេដ្ឋកិច្ចកម្ពុជាជាប្រទេសមានការអភិវឌ្ឍលឿន។

មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់បន្តបញ្ជាក់អំពីមូលហេតុទី២ថា «ម្យ៉ាងទៀត ប្រជាជនកម្ពុជាជាប្រជាជនដែលមានវ័យក្មេង មានថាមពលខ្លាំងជាង៥០ភាគរយ នៃប្រជាជនកម្ពុជា សព្វថ្ងៃមានអាយុក្រោម២៥ឆ្នាំ។ ភាពវ័យក្មេង និងថាមពល នៃប្រជាជនកម្ពុជា សុទ្ធសឹងតែជាចលករ នៃការអភិវឌ្ឍលឿនរហ័ស នៃសង្គមសេដ្ឋកិច្ច សុទ្ធសឹងតែជាកម្លាំង ដែលស្រូបបានលឿនរហ័សការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល»។

គួរបញ្ជាក់ថា សន្និបាតប្រចាំឆ្នាំរបស់ UN-ESCAP នៅឆ្នាំនេះ បានធ្វើឡើងក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ដោយពិភាក្សាអំពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល និងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com