ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា ព្រមទាំង លោក សុត សុខុនឌីឧត្តម និង ភរិយា !
ថ្ងៃទី ៖ 21-04-2024, ដោយ​​ admin , 79 Views
                     
ភ្នំពេញ : នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ក្រុមគ្រួសារ លោក លី ហុង និង ភរិយា បានបន្តនាំយកម៉ាស៊ីនថតចម្លងចំនួន ០៦គ្រឿង និង លោក សុត សុខុនឌីឧត្តម និង ភរិយា ក៏បាននាំយកទឹករ៉ែធម្មជាតិ KANGEN ចំនួន ៥០កេស និង ក្រដាស់រ៉ាម A4 ចំនួន២០កេស មកប្រគល់ជូនដល់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាពផងដែរ។

គួរបញ្ជាក់ថា ម៉ាស៊ីនថតចម្លងសរុបទាំងអស់ចំនួន ២២គ្រឿង ដែលត្រូវបាន លោក លី ហុង និង ភរិយា នាំយកមកប្រគល់ជូនដល់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាបន្តបន្ទាប់ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការងាររដ្ឋបាលរបស់អង្គភាព ក៏ដូចជាតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤។ 

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លី ហុង និង ភរិយា និង លោក សុត សុខុនឌីឧត្តម និង ភរិយា ដែលមានចិត្តសប្បុរសឧបត្ថម្ភម៉ាស៊ីនថតចម្លង, ក្រដាសរ៉ាម និងទឹករ៉ែធម្មជាតិ ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ និងសូមជូនពរដល់គ្រួសារទាំងពីរ ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ លៈ កុំបីឃ្លៀងឃ្លាតឡើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com