ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ទិត សុធា និងក្រុមការងារអញ្ជើញចូលរួមជាគណៈអធិបតី ពិធីសម្ពោធសមិទ្ធផល និងកាត់ឬសសីមាវត្តឬស្សីជះ ស្ថិតនៅឃុំត្បែង ស្រុកកំពង់ស្វាយ
ថ្ងៃទី ៖ 21-04-2024, ដោយ​​ admin , 58 Views
                     
កំពង់ធំ : លោក ទិត សុធា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងក្រុមការងារ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមពិធីសម្ពោធសមិទ្ធផលនានា និងកាត់ឬសសីមា ក្នុងវត្តឬស្សីជះ ស្ថិតនៅក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ពិធីនេះប្រារព្វធ្វើឡើងក្រោមអធិបតីភាពលោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាល សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ខេត្ត ស្រុកចុះមូលដ្ឋាន អាជ្ញាធរដែនដី និងព្រះសង្ឃ ចៅអធិការ គណៈកម្មការអាចារ្យវត្ត សីលវ័ន សីលវតី សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណជាង៧០០នាក់។

ថ្លែងក្នុងពិធីនេះ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ក្នុងនាមជាគណៈអធិបតី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស និងសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹងការអរគុណនូវការចូលរួមសាមគ្គីគ្នាជាធ្លុងមួយរបស់បងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជោគជ័យក្នុងការដឹកនាំរាជរដ្ឋាភិបាល និងសម្រេចបាននូវស្នាដៃ និងសមិទ្ធផល កសាង អភិវឌ្ឍប្រទេសជាច្រើនជូនជាតិនិងប្រជាជន។

លោកស្រី ឃួន ឃុនឌី បានបន្តថា វិស័យពុទ្ធចក្រនិងអាណាចក្របាននិងកំពុងដើរទន្ទឹមគ្នា ហើយវិស័យទាំងពីរនេះបានរស់ឡើងវិញក្រោមគុណបំណាច់នៃការរំដោះជាតិរបស់ឥស្សរជនជាច្រើនរូបនៃគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងបាននាំមកនូវសន្តិភាពជូនប្រជាជនឱ្យទទួលផលនៃសន្តិភាពនេះ ហើយបាននិងកំពុងរស់នៅក្នុងជីវភាពកាន់តែល្អប្រសើរឡើងជាលំដាប់។ យ៉ាងណាមិញ តាមរយៈការសម្ពោធសមិទ្ធផលនានាជាច្រើននៅក្នុងវត្តឬស្សីជះ ក្នុងស្រុកកំពង់ស្វាយនាពេលនេះ ដែលរួមមាន ៖ ឧបដ្ឋានសាលា កុដិកម្ពស់២ជាន់ របងវត្ត ផ្លូវលំប្រវែង៤៥០០ម៉ែត្រ និងស្ពានបេតុង ខ្លោងទ្វារចូលវត្តចំនួន២ បង្គោលភ្លើង ចាក់សាប ទីធ្លា បន្ទប់ទឹក និងសមិទ្ធផលនានាជាច្រើន សរុបទឹកប្រាក់អស់ជាង២លានដុល្លារអាម៉េរិក ពិតជាបង្ហាញនូវការចូលរួមចំណែកដ៏ធំធេងក្នុងការថែរក្សាព្រះពុទ្ធសាសនាឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ក្រោមអត្ថន័យ «សាសនារលត់ជាតិរលាយ សាសនាពណ្ណរាយ ជាតិថ្កើងថ្កាន» ។ ត្រង់ន័យនេះ លោកស្រី ឃួន ឃុនឌី បានគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិធានាបានយ៉ាងរឹងមាំ នូវស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ហើយតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធីនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ប្រជាជននៅទូទាំងប្រទេសបាននិងកំពុងទទួលផលនៃសុខសន្តិភាពនេះ ជាមួយនឹងទំនុកចិត្តដ៏រឹងមាំ និងជឿជាក់ថា ប្រជាពលរដ្ឋនឹងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជោគជ័យសម្រាប់អាណត្តិនៃការបោះឆ្នោតខាងមុខទៀតជាក់ជាពុំខាន។

លោកស្រី គណៈអធិបតី ក៏បានទូលប្រគេន និងជម្រាបជូនព្រះសង្ឃ និងប្រជាពលរដ្ឋក្នុងអង្គពិធីទាំងអស់អំពីការប្តេជ្ញាចិត្តខ្ពស់របស់លោក វង្សី វិស្សុត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រការងារជាច្រើនក្នុងការបម្រើប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ និយាយជារួម ដែលរំពឹងថា តាមរយៈក្រុមការងារគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុង ស្រុក ភូមិ ឃុំ នឹងខិតខំរិះរកគ្រប់មធ្យោបាយ ក្នុងការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរ និងការបន្តដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ស្របតាមតថភាពជាក់ស្តែង និងផ្អែកតាមគោលការណ៍ច្បាប់ យុត្តិធម៌ និងសមធម៌។

ក្នុងពិធីសម្ពោធសមិទ្ធផលនានា នាថ្ងៃនេះ លោកស្រី ឃួន ឃុនឌី ,លោក ទិត សុធា និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ក៏បានបំពាក់មេដាយ ជាគ្រឿងឥស្សរិយយសជូនដល់ ព្រះគ្រូចៅអធិការវត្ត ឬស្សីជះ រដ្ឋបាលស្រុក គណៈកម្មការអាចារ្យវត្ត និងសប្បុរសជនមួយចំនួនដែលបានចំណាយថវិកា ធនធានផ្ទាល់ខ្លួន ក្នុងការរួមចំណែកកសាងសមិទ្ធផលតម្កល់ទុកសម្រាប់ព្រះពុទ្ធសាសនា និងបានប្រារព្វពិធីកាត់ឬសសីមា និងអនុមោទនាបុណ្យកុសលរៀងៗខ្លួន ប្រកបដោយបរិយាកាសរីករាយ ជ្រះថ្លាដ៏ក្រៃលែង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com