ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
វិបត្តិជំងឺកូវីដ-១៩ កម្ពុជាពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាក់ទងនឹងសុខភាព
ថ្ងៃទី ៖ 20-04-2024, ដោយ​​ Dara007 , 59 Views
                     
សៀមរាបៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា វិបត្តិជំងឺកូវីដ-១៩ កម្ពុជាពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាក់ទងនឹងសុខភាព ដោយគ្មានប្រជាជនណាម្នាក់ដែលត្រូវបានទុកចោល។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រឈមនឹងបញ្ហាវិបត្តិសុខភាពសាកលនេះ បានតម្រូវឱ្យកម្ពុជា ត្រូវពន្លឿនវឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទាក់ទងនឹងសុខភាព ជាពិសេសការឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសាកល ពោលគឺគ្មានប្រជាជនណាម្នាក់ដែលត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពនោះឡើយ។

សម្ដេចធិបតីបានបញ្ជាក់ថា ទោះបីជាកម្ពុជា បានទទួលជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងកំពុងស្តារកំណើនសេដ្ឋកិច្ច និងបន្តពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនឹងគ្រោះអាសន្នសុខភាពជាយថាហេតុក្នុងពេលអនាគតក្ដី ប៉ុន្តែផលវិបាកនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ដែលបានចាប់ផ្តើមពីចុងឆ្នាំ២០១៩មក បានធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាពក្នុងវិស័យសុខាភិបាលដែលកម្ពុជាសម្រេចបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលថ្នាក់ក្រោមជាតិ, សហគមន៍, ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និង អង្គការមិនមែនរដ្ឋាភិបាល ដែលបាននិងកំពុងរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការបង្ការ និងការទប់ស្កាត់ជំងឺកូវីដ-១៩ កន្លងមកនេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com