ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគ្រប់រាជធានីខេត្តទាំងអស់ នឹងមានសេវាសុខាភិបាលកម្រិតខ្ពស់
ថ្ងៃទី ៖ 20-04-2024, ដោយ​​ Dara007 , 43 Views
                     
សៀមរាបៈ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគ្រប់រាជធានីខេត្តទាំងអស់ នឹងមានសេវាសុខាភិបាលកម្រិតខ្ពស់ តាមរយៈការពង្រឹងសមត្ថភាពពេទ្យ និងពង្រីកវិសាលភាពការផ្ដល់សេវា។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរ ពេទ្យបង្អែក ខេត្តសៀមរាប ដែលមានតម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន ជប៉ុន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គោលដៅធំរបស់រាជរដ្ឋាភិបាលទៅថ្ងៃក្រោយ គឺចង់ឱ្យគ្រប់រាជធានីខេត្តទាំងអស់មានសមត្ថភាពសុខាភិបាលកម្រិតខ្ពស់ ប៉ុន្តែយើងមិនទាន់អាចធ្វើបានទេ ដូច្នេះហើយជាជំហានដំបូងយើងត្រូវពង្រីកមន្ទីរពេទ្យតំបន់ ដើម្បីបំពេញឱ្យមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មន្ទីរពេទ្យនៅខេត្តសៀមរាបនេះ គឺជាមន្ទីរពេទ្យតំបន់ ដើម្បីធានាដល់ការជួយសម្រាលមន្ទីរពេទ្យនៅភ្នំពេញ តាមរយៈការរុញសេវាកម្រិតខ្ពស់ឱ្យនៅកៀកប្រជាពលរដ្ឋ។ សម្តេចបានបន្ថែមថា កន្លងទៅថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងកម្ចីឥណទានពីរដ្ឋាភិបាលជប៉ុនតាមរយៈ JICA ក្នុងទំហំទឹកប្រាក់ ១៤១លានដុល្លារ ដើម្បីយកមកអភិវឌ្ឍមន្ទីរពេទ្យតំបន់ចំនួន២ គឺសៀមរាប និងកំពង់ចាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា រាជរដ្ឋាភិបាលបានដាក់ចេញគោលដៅបំពាក់បរិក្ខារពេទ្យទំនើបៗទៅគ្រប់មន្ទីរពេទ្យ តែក៏ត្រូវបណ្តុះបណ្តាលគ្រូពេទ្យជំនាញផងដែរ ដើម្បីឆ្លើយតបរវាងបរិក្ខារទំនើប និងគ្រូពេទ្យជំនាញ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com