ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សមិទ្ធផលអគារវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺជាការដូរឆ្នាំថ្មីសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប និងខេត្តជុំវិញ
ថ្ងៃទី ៖ 20-04-2024, ដោយ​​ Dara007 , 56 Views
                     
សៀមរាបៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សមិទ្ធផលអគារវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គឺជាការដូរឆ្នាំថ្មីសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប និងខេត្តជុំវិញ ដើម្បីបង្ខិតសេវា និងលើកកម្ពស់ការព្យាបាលជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារបម្រើសេវាវះកាត់បំពាក់ឧបករណ៍ដ៏ទំនើបនៅមន្ទីរ ពេទ្យបង្អែក ខេត្តសៀមរាប ដែលមានតម្លៃជិត២០លានដុល្លារ ជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជន ជប៉ុន នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា អគារមណ្ឌលផ្តល់សេវាវះកាត់នេះ នឹងជំរុញឱ្យមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្លាយជាមន្ទីរពេទ្យដ៏ទំនើបមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធសំណង់ និងការបំពាក់សម្ភារៈឧបករណ៍ពេទ្យ ព្រមទាំងមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ ដើម្បីផ្តល់សេវាថែទាំសុខភាពគ្រប់ជ្រុងជ្រោយ ដូចជាសេវាពិគ្រោះជំងឺ, សេវាអប់រំលើកកម្ពស់សុខភាព និងបង្ការជំងឺ, សេវាវិភាគរោគវិនិច្ឆ័យ និងសេវាសម្រាកព្យាបាល និងថែទាំ។

សម្ដេចធិបតីអះអាងថា អគារវះកាត់ថ្មីនេះ មានសមត្ថភាពអាចវះកាត់ខួរក្បាល និងសរីរាង្គក្នុងរាងកាយមួយចំនួនទៀត។

សម្ដេចធិបតីបានបញ្ជាក់ថា មន្ទីរពេទ្យនៅខេត្តសៀមរាប មិនត្រឹមតែធានាការព្យាបាលជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺផ្ដល់ភាពងាយស្រួលក្នុងការផ្ដល់សេវាព្យាបាលជូនភ្ញៀវទេសចរផងដែរ។ សម្ដេចធិបតីបន្ថែមថា មន្ទីរពេទ្យថ្នាក់តំបន់នេះ ដើម្បីធានាប្រសិទ្ធភាពក្នុងការព្យាបាល គឺបានកាត់បន្ថយបន្ទុកនៃការមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ជំនួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ក្នុងការស្តារ និងអភិវឌ្ឍ ប្រទេសកម្ពុជាឡើងវិញនៅក្រោយសង្គ្រាមជាង២ទសវត្សរ៍កន្លងមកនេះ។ ជាពិសេសការជួយគាំទ្រ ក្នុងវិស័យសុខាភិបាល ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត,ការអភិវឌ្ឍធនធានមនុស្ស និងការបំពាក់ ឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ត្រទំនើបៗ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅតាមមូលដ្ឋានសុខាភិបាលមួយចំនួន ដូចជា មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន, មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបុរីនៃខេត្តបន្ទាយមានជ័យ, មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម, មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង, មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងពេលនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com