ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
បញ្ជីបោះឆ្នោតក្រុមប្រឹក្សាបិទផ្សាយចាប់ពីថ្ងៃស្អែកតទៅ
ថ្ងៃទី ៖ 19-04-2024, ដោយ​​ Dara007 , 57 Views
                     
ភ្នំពេញៈ គ.ជ.ប បានឱ្យដឹងថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា» អាណត្តិទី៤ ឆ្នាំ២០២៤ ត្រូវធ្វើចាប់ថ្ងៃទី២០ ខែមេសាស្អែកនេះ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅទីស្តីការ គ.ជ.ប ព្រឹកថ្ងៃទី១៩ ខែមេសានេះ លោក ហេង ស៊ីឡេង សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ.ជ.ប បានលើកឡើងថា ការបិទផ្សាយបញ្ជីបោះឆ្នោតក្រុមប្រឹក្សានេះ ក្នុងគោលបំណងបើកផ្លូវឱ្យគណបក្សនយោបាយ និងអ្នកពាក់ព័ន្ធ ធ្វើការប្តឹងតវ៉ា ឬការប្តឹងជំទាស់ ក្នុងករណីបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែកត់ត្រាមិនច្បាស់លាស់ ឬមិនត្រឹមត្រូវ ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃក្រុង ស្រុក ខណ្ឌផ្សេង ខណៈកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ គ.ជ.ប បានសម្រេចលើបញ្ជីបោះឆ្នោតដំបូង ដែលមានការិយាល័យបោះឆ្នោតចំនួន២០៩ការិយាល័យ និងមានអ្នកបោះឆ្នោត សរុបចំនួន១១.៦២២នាក់។

លោក បានបន្ថែមថា ពាក្យបណ្ដឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងជាជនដែលពុំមានសិទ្ធិបោះឆ្នោត ដោយមិនមែនជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅក្នុងមុខតំណែងនៅក្នុងក្របខណ្ឌនៃក្រុង ស្រុក ខណ្ឌនីមួយៗ និងករណីដែលអ្នកបោះឆ្នោតមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង ជាដើម។

ការប្ដឹងតវ៉ា ឬការប្ដឹងជំទាស់ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង ត្រូវធ្វើនៅ គធ.ខប ក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។ ថ្ងៃចុងក្រោយនៃការទទួលពាក្យបណ្តឹង គឺនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ បន្ទាប់ពីបានទទួលពាក្យបណ្ដឹង គធ.ខប ត្រូវចាត់ចែងដោះស្រាយលើពាក្យបណ្ដឹងនោះ ក្នុងរយៈពេលយ៉ាងយូរ៣ថ្ងៃ។ ពាក្យបណ្ដឹងអនាមិក ពុំត្រូវបានចាត់ទុកជាពាក្យបណ្តឹងស្របច្បាប់ និងមិនត្រូវលើកយកមកដោះស្រាយនោះទេ។

គួរបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតក្រុមប្រឹក្សា ក៏មានបង្ហោះនៅលើគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh និង Mobile App (NEC KH)។ គណបក្សនយោបាយ ដែលបានចុះបញ្ជីស្របតាមច្បាប់ស្ដីពីគណបក្សនយោបាយ និងសមាគម អង្គការមិនមែនរដ្ឋាភិបាលសង្កេតការណ៍បោះឆ្នោត មានសិទ្ធិស្នើសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ ដោយតម្លៃ ត្រូវគិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com