ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្ត្រី ៖តែងតាំង ដំឡើងឋានន្តរស័ក្តិដល់យោធិន ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ
ថ្ងៃទី ៖ 19-04-2024, ដោយ​​ Dara007 , 73 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្ត្រីបានណែនាំអំពីការជ្រើសរើស តែងតាំង ដំឡើងឋានន្តរស័ក្តិដល់យោធិន ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមគោលការណ៍ គុណាធិបតេយ្យ ដោយផ្អែកតាមមុខតំណែង និងច្បាប់ លក្ខន្តិកៈទូទៅ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ ហើយត្រូវតែឆ្លងតាមរយៈការវាយតម្លៃ របស់ក្រុមប្រឹក្សា និងគណៈកម្មការវាយតម្លៃរបស់ស្ថាប័ន កងឯកភាព តាមឋានានុក្រម។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាន, ការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំឱ្យមានតុល្យភាព រវាងចំនួននាយទាហាន និងពលទាហាន ដើម្បីងាយស្រួលក្នុងការងារដឹកនាំបញ្ជា។

សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលកំពុងគិតគូរ ឱ្យមានការរៀបចំនូវយោធិនកាតព្វកិច្ច ដែលពលទាហានមួយចំនួន អាចនឹងរើសចេញពីយោធិនកាតព្វកិច្ចនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា ការបំពេញភារកិច្ចយោធិនគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ ត្រូវអនុវត្ត និង ប្រកាន់ខ្ជាប់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com