ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នាយករដ្ឋមន្រ្ដី ៖កងទ័ពទាំងអស់ត្រូវកំចាត់គ្រប់ឧបាយកលទាំងឡាយណាដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា
ថ្ងៃទី ៖ 19-04-2024, ដោយ​​ Dara007 , 71 Views
                     
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចង្អុលបង្ហាញឱ្យកងទ័ពទាំងអស់ត្រូវតែប្រឆាំងដាច់ខាតរាល់ឧបាយកលទាំងឡាយណាដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា ឬ បង្កអសន្តិសុខដល់សង្គមជាតិ ។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺន នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ការអនុវត្តភារកិច្ចស្នូលរបស់ខ្លួន កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិ រាជរដ្ឋាភិបាល និងត្រូវមានសមត្ថភាពគ្រប់គ្រាន់ក្នុងកិច្ចការពារឯករាជ្យ អធិបតេយ្យភាពជាតិ ឯកភាពទឹកដីនៃកម្ពុជា ការពារសន្តិភាព ការពាររាល់សមិទ្ធផលសង្គមជាតិ សមិទ្ធផលនៃនយោបាយឈ្នះឈ្នះឱ្យបានគង់វង្ស។

សម្ដេចធិបតី បានណែនាំឱ្យកងទ័ពរួមចំណែកដល់ការកសាងនីតិរដ្ឋ អភិវឌ្ឍន៍ប្រទេសជាតិ ហើយត្រៀមលក្ខណៈគ្រប់កាលៈទេសៈរាល់ប្រតិបត្តិការដែលរាជរដ្ឋាភិបាលប្រគល់ជូនឱ្យមានប្រសិទ្ធភាព។

សម្ដេចធិបតី សង្កត់ធ្ងន់ដល់តួនាទីដ៏សំខាន់របស់កងយោធពលខេមរភូមិន្ទក្នុងការប្រឆាំងដាច់ខាតនូវឧបាយកល និងសកម្មភាពទាំងឡាយណាដែលក្នុងបំណងចង់បំផ្លាញដល់សុខសន្តិភាពនៅកម្ពុជាដែលខិតខំរកបានដោយលំបាក ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចធិបតី លើកឡើងថា៖ «កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងមានថាមពលខ្លាំង សមត្ថភាពពេញលេញ ឆន្ទៈមុតមុះ និងវិន័យល្អ ការពារបានរឹងមាំនូវឯករាជ្យជាតិ អធិបតេយ្យភាព ឯកភាពទឹកដី សន្តិសុខ សណ្ដាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈ ដោយសំដៅធ្វើឱ្យបរាជ័យរាល់ឧបាយកល និងសកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេស ដែលប៉ុនប៉ងបង្កើតបដិវត្តពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិ»។

សម្ដេចធិបតី ប្រកាសថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែថែរក្សា និងការពារសុខសន្តិភាពនេះឱ្យបាន ហើយកងទ័ពត្រូវមានភាពសកម្មក្នុងការរួមចណែកទប់ស្កាត់បទល្មើសនានាក្នុងសង្គមឱ្យបានទាន់ពេលវេលាផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com