|
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំក្រុមកីឡាករប្រកួតជាមួយកីឡាករបាល់ទាត់ ម៉ាទីន Sport នៅលើទីលានវាលស្មៅធម្មជាតិ ក្នុងវិទ្យាល័យ ហ៊ុន សែន ខ្លាកូន
ថ្ងៃទី ៖ 09-02-2024, ដោយ Dara007 , 650 Views
បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំក្រុមកីឡាករបាល់ទាត់មហាជនខេត្ត ប្រកួតជាមួយកីឡាករបាល់ទាត់ ម៉ាទីន Sport នៅលើទីលានវាលស្មៅធម្មជាតិ ក្នុងវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ (កីឡានាំមកនូវសុខភាព)។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់នាពេលនេះ គឺបង្កើនមិត្ដភាព និងធ្វើឱ្យសុខភាពល្អ ពិសេសជៀសឆ្ងាយពីគ្រឿងញៀន៕
|