ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កីឡាករ ធន់ រិទ្ធី វៃ សៃ យុគ រាប់ក្នុងទឹកទី៣
ថ្ងៃទី ៖ 05-02-2024, ដោយ​​ admin , 105 Views
                     
ភ្នំពេញៈ កីឡាករ ធន់ រិទ្ធី វៃ សៃ យុគ រាប់ក្នុងទឹកទី៣ ប៉ុន្ដែមិនអាចសងសឹកផ្ដួល សៃ យុគឱ្យសន្លប់វិញនោះទេ ។

ក្នុងការប្រកួតសងសឹករបស់អ្នកប្រដាល់មានរហស្សនាម «អធិរាជលេងអំបោះឆៅ» ធន់ រិទ្ធី និងតារាថៃហ្វៃ សៃយុគ (Saiyok Pumpanmuang) ក្នុងព្រឹត្តិការណ៍ The Battle of Kings របស់សង្វៀនប្រដាល់ទទក នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃអាទិត្យទី៤ កុម្ភៈ កាន់តែឡើងកម្តៅខ្លាំង និងធ្វើឱ្យអ្នកទស្សនាជក់ចិត្ដ ក្នុងការវាយគ្នាមិនធមត្មានោះឡើយ ។

ក្រោយបញ្ចប់ការប្រកួត ធន់ រិទ្ធី និងសៃ យុគ បានត្រឹមស្នើគ្នា ដោយការប្រកួតនៅក្នុងទឹកទី៣ កីឡាករសងខាងវាយគ្នារហូតរាប់ម្នាក់ម្តងតែប៉ុណ្ណោះ។

ជាមួយគ្នានេះ កីឡាករ ធន់ រិទ្ធី បានបង្ហាញក្តីសោកស្តាយខ្លាំង ក្រោយមិនអាចសងសឹង និងដណ្តើមខ្សែក្រវ៉ាត់ បានពីកីឡាករ សៃ យុគ ក្រោយលទ្ធផលការប្រកួតបញ្ចប់ត្រឹមស្មើគ្នាក្នុងទឹកទី៣។

សូមរម្លឹកថា សម្រាប់ជួបគ្នារវាង ធន់ រិទ្ធី និង សៃយុគ នៅលើទឹកដីកម្ពុជា ជាលើកដំបូងនេះ គឺដំបូងឡើយ វាគ្រាន់តែជាការប្រកួតមិត្តភាពអន្តរជាតិធម្មតាប៉ុណ្ណោះ ប៉ុន្តែ ធន់ រិទ្ធី ដែលធ្លាប់សន្លប់ក្រោមទម្ងន់ជើងឆ្វេងរបស់ សៃយុគ ក្នុងការប្រកួតនៅសង្វៀន Thai Fight កាលពីខែតុលា ឆ្នាំ២០២២នោះ បានបញ្ឆេះការប្រកួតនេះកាន់តែមានកម្តៅឡើង ដោយរូបគេសម្រេចដាក់ខ្សែក្រវាត់ Krud Kun Khmer របស់ខ្លួនឱ្យ សៃយុគ វ៉ៃដណ្តើមយក ដោយគ្មានសំណើអ្វីទាំងអស់៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com