ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ប៉ែន បូណា៖ កម្ពុជាជាប្រទេសតូច តែមេដឹកនាំមានឆន្ទៈខ្ពស់ក្នុងការការពារបរិស្ថាន
ថ្ងៃទី ៖ 30-11-2023, ដោយ​​ Dara007 , 103 Views
                     
ភ្នំពេញ:លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានកត់សម្គាល់ថា នយោបាយអភិវឌ្ឍប្រទេសដែលផ្សារភ្ជាប់ជាមួយនឹងការគិតគូរខ្ពស់ដល់បរិស្ថានដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានប្រកាសនៅថ្ងៃនេះ ឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការប្តេជ្ញាចិត្តអភិវឌ្ឍប្រទេសដោយចីរភាពតាមរយៈការយកចិត្តទុកដាក់ដល់ផលប៉ះពាល់លើបរិស្ថាន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកថា ពីខេត្តកោះកុងនៅថ្ងៃនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសបញ្ជាក់ជំហរច្បាស់លាស់ថា ការអភិវឌ្ឍប្រទេសត្រូវគិតគូរលើកត្តាសំខាន់ចំនួន៣ជាចាំបាច់៖ ទី១៖ ការជំរុញកំណើនសេដ្ឋកិច្ចជាតិនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្នុងសហគមន៍ដែលទទួលបានផលពីការអភិវឌ្ឍមុនគេ។ ទី២៖ យកចិត្តទុកដាក់ខ្ពស់លើផលប៉ះពាល់ជាពិសេសផលប៉ះពាល់លើបរិស្ថាន មនុស្ស និងសត្វ។ ទី៣៖ ចូលរួមចំណែកជាមួយពិភពលោកក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ដើម្បីបញ្ជាក់ពីឆន្ទៈដ៏មោះមុតនេះ សម្តេចធិបតីក៏បានប្រកាសជាសាធារណៈបញ្ឈប់គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុងដោយបង្វែរទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ជាជំនួសវិញ។ ទន្ទឹមនឹងនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាមិនធ្វើវារីអគ្គិសនីនៅតាមដងទន្លេមេគង្គនោះទេដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកបរិស្ថាន និងអេកូឡូស៊ីតាមដងទន្លេ។ បើតាមលោក ប៉ែន បូណា ថ្វីដ្បិតតែអគ្គិសនីគឺជាសេចក្តីត្រូវការចាំបាច់សម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេស ក៏ប៉ុន្តែ រាជរដ្ឋាភិបាលសុខចិត្តជ្រើសរើសយកប្រភពអគ្គិសនីដែលមិនប៉ះពាល់ដល់បរិស្ថាន។ នេះគឺជាការសម្រេចចិត្តជាគំរូមួយដែលកម្ពុជាបានបង្ហាញទៅកាន់ពិភពលោកស្តីពីការអភិវឌ្ឍដោយចីរភាពដែលគិតគូរខ្ពស់ដល់បរិស្ថាននិងផលប៉ះពាល់នានា។ ដូច្នេះ គេពិតជាអាចនិយាយបានថា កម្ពុជាជាប្រទេសតូចតែមេដឹកនាំខ្មែរពិតជាមានឆន្ទៈខ្ពស់ក្នុងការអភិវឌ្ឍប្រទេសដោយគិតគូរដល់ផលប្រយោជន៍ប្រជាពលរដ្ឋដោយផ្សារភ្ជាប់នឹងការគិតគូរដល់បរិស្ថាន៕
COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com