ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោក ស សុខា បញ្ជាឱ្យរាជធានី-ខេត្តទាំងអស់ រឹតបន្តឹងច្បាប់ចរាចរណ៍ សេពគ្រឿងស្រវឹង
ថ្ងៃទី ៖ 30-11-2023, ដោយ​​ Dara007 , 100 Views
                     
ភ្នំពេញៈ លោក ស សុខា បញ្ជាឱ្យរាជធានី-ខេត្តទាំងអស់ រឹតបន្តឹងច្បាប់ចរាចរណ៍ គ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ក្នុងពិធីផ្សព្វផ្សាយផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ លោក ស សុខា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ៨២ភាគរយ នៃគ្រោះថ្នាក់ចរាចរណ៍ដែលបានបណ្តាលឱ្យស្លាប់មនុស្ស ភាគច្រើនជាអ្នកដែលប្រើប្រាស់ម៉ូតូ ខណៈដែលករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូនេះ ជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ។

លោក ស សុខា បានបន្តថា បច្ចុប្បន្ន៥៤ភាគរយ គ្រោះថ្នាក់ចរាចរណ៍ដែលបានបណ្តាលឱ្យស្លាប់មនុស្ស ភាគច្រើនពេលយប់ ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង ។ដូច្នេះសុំស្នើឱ្យគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ មេត្តាពិនិត្យក្នុងការដាក់ពិន័យឱ្យរាងធ្ងន់បន្តិច ចំពោះអ្នកដែលប្រើប្រាស់គ្រឿងស្រវឹង ដែលបង្កគ្រោះថ្នាក់បាត់បង់ជីវិតដល់អ្នកដទៃ។

សូមបញ្ជាក់ថា យៈពេល ២៩ថ្ងៃ ក្នុងខែវិច្ឆិកានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២៧៦លើក បណ្ដាលឱ្យមនុស្សស្លាប់ ១៣៥នាក់ របួស ៤២០នាក់ (របួសធ្ងន់ ២៥៧នាក់)៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com