ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី ថ្លែងថា គម្រោងអភិវឌ្ឍមួយៗ ត្រូវប្រើពេលអស់ជាច្រើនឆ្នាំ
ថ្ងៃទី ៖ 30-11-2023, ដោយ​​ Dara007 , 122 Views
                     
កោះកុងៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គម្រោងអភិវឌ្ឍមួយៗ ត្រូវប្រើពេលអស់ជាច្រើនឆ្នាំ ដើម្បីសិក្សាលម្អិតបញ្ជៀសពីផលប៉ះពាល់យ៉ាងសព្វគ្រប់ ទាំងមនុស្ស បរិស្ថាន និងធនធានជីវៈចម្រុះ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំងខេត្តកោះកុង នៅព្រឹកថ្ងៃ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទម្រាំសម្រេចបានគម្រោងអភិវឌ្ឍមួយៗគេត្រូវគិតគូរពីផលប៉ះពាល់ជាមុន តាំងពីមុនសាងសង់ ពេលសាងសង់ និងនៅក្រោយពេលសាងសង់ ទៅលើបរិស្ថាន ព្រៃឈើ អេកូឡូស៊ី ជាពិសេសផលប៉ះពាល់លើប្រជាពលរដ្ឋ។

សម្ដេចធិបតីបានបញ្ជាក់ថា គេក៏ត្រូវថ្លឹងថ្លែងពីផលដែលបានពីការវិនិយោគ ការផលិតសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ថាតើវាសមស្របទៅនឹងផលប៉ះពាល់អវិជ្ជមានទៅលើប្រជាពលរដ្ឋដែរឬទេ។

សម្តេចធិបតី បានបន្តថា ការអគ្គិសនីដែលផលិតខ្លួនឯង ដោយមិនចាំបាច់ពឹងដង្ហើមគេដកគ្រប់ពេលទេ ពោលបើនៅថ្ងៃណាមួយ ប្រទេសជិតខាងផលិតលែងបាន នោះវានឹងបង្កគ្រោះថ្នាក់ដល់យើងជាក់ជាមិនខាន៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com