ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា អភិវឌ្ឍន៍ថាមពលអគ្គិសនី គឺឈរលើគោលការណ៍ ៣
ថ្ងៃទី ៖ 30-11-2023, ដោយ​​ Dara007 , 112 Views
                     
កោះកុងៈសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា អភិវឌ្ឍន៍ថាមពលអគ្គិសនី គឺឈរលើគោលការណ៍ ៣ ដើម្បីក្លាយប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសអ្នកមាននៅឆ្នាំ ២០៥០។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំងខេត្តកោះកុង នៅព្រឹកថ្ងៃ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាន៍ថា ការអនុវត្តគោលនយោបាយរបស់យើង ពាក់ព័ន្ធនឹងវិស័យថាមពលអគ្គិសនី កាលពីពេលកន្លងទៅនិងតទៅមុខទៀត គឺធ្វើឡើងដោយការទទួលខុសត្រូវ និងឈរលើគោលការណ៍ចំនួន៣ គឺ៖ ទី១ ជំរុញឱ្យជីវភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិ ដើរទៅមុខ ទី២ ត្រូវគិតគូរអំពីផលប៉ះពាល់ទៅដល់មូលដ្ឋាន ទាំងបរិស្ថាន មនុស្ស និងសត្វ និងទី៣ការអភិវឌ្ឍត្រូវតែធានានូវការថែរក្សាបរិស្ថាន និងជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៅក្នុងពិភពលោក ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដាក់គោលដៅនេះ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឈានទៅកាត់បន្ថយភាពក្រីក្រឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេសកើនឡើង៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com