សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំងខេត្តកោះកុង នៅព្រឹកថ្ងៃ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។
សម្តេចធិបតីមានប្រសាសន៍ថា មកដល់បច្ចុប្បន្នយើងមានប្រភពថាមពលកកើតឡើងវិញរហូតដល់ ៦២ ភាគរយនៃប្រភពសរុបទៅហើយ។ ប្រទេសខ្លះនៅក្នុងតំបន់ទើបតែមានពីរទៅបីភាគរយប៉ុ ណ្ណោះ ក្រៅពីនោះសុទ្ធតែអគ្គិសនីដើរដោយធ្យូងថ្ម។
សម្តេចធិបតី បានបន្ថែមថា កម្ពុជានឹងខិតខំធ្វើឱ្យបាន៧០ភាគរយយ៉ាងហោចណាស់នៅឆ្នាំ ២០៣០។ ហើយនេះជាគោលការណ៍ទាក់ទាញខ្លាំងណាស់ សម្រាប់ការវិនិយោគ។ ពិភពលោកក៏កំពុងលើកទឹកចិត្តទៅដល់ប្រទេសណាដែលអនុវត្តកម្មវិធីនេះ ហើយយើងសុំយកប្រភពនេះទៅទាក់ទាញការវិនិយោគពីខាងក្រៅរួមទាំងការវិនិយោគពីប្រទេសចិនថែមទៀតផង៕