ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី ហ៊ុន ម៉ាណែត សុខចិត្ដឱ្យគេចោទថា ជាបុគ្គលផ្ដាច់ការ ដើម្បីធានារក្សាសន្ដិភាពនៅកម្ពុជា
ថ្ងៃទី ៖ 30-11-2023, ដោយ​​ Dara007 , 129 Views
                     
កោះកុង : សម្តេចធិបតី ហ៊ុន ម៉ាណែត សុខចិត្ដឱ្យគេចោទថា ជាបុគ្គលផ្ដាច់ការ ដើម្បីធានារក្សាសន្ដិភាពនៅកម្ពុជា មិនឱ្យប្រទេសធ្លាក់ចូលក្នុងសង្គ្រាម មានប្រជាពលរដ្ឋស្លាប់ រងទុក្ខវាទនា និងមិនឲ្យប្រទេសដើរថយក្រោយដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំងខេត្តកោះកុង នៅព្រឹកថ្ងៃ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។

សម្តេចមហាបវរធិបតីបានបញ្ជាក់ថា ការពារនូវសុខសន្តិភាពមិនឲ្យប្រជាពលរដ្ឋស្លាប់ មិនឲ្យប្រទេសដើរថយក្រោយនោះ សម្តេចសុខចិត្តឲ្យក្រុមមួយក្តាប់តូចចោទសម្តេចថា ជាមេដឹកនាំផ្តាច់ការទៅចុះ ដើម្បីធ្វើយ៉ាងលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋខ្មែរឲ្យកាន់តែល្អប្រ សើរបន្ថែមទៀតក្រោមម្លប់សន្តិភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អះអាងបែបនេះ ដើម្បីឆ្លើយតបទៅកាន់ជនមួយចំនួនដែលជាបក្សពួកដែលកំពុងរត់ចោលស្រុកនោះ ចោទប្រកាន់ថាសម្ដេចជាជនផ្តាច់ការ ពេលដែលសម្តេចប្តេជ្ញាការពារសន្តិភាពជូនប្រជាពលរដ្ឋ ដើម្បីប្តូរពាក្យមិនឲ្យប្រជាពលរដ្ឋចោទប្រកាន់រដ្ឋាភិបាលអសមត្ថភាព ដោយមិនអាចថែរក្សានូវសុខសន្តិភាពបាននោះ។

សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះមានភារកិច្ចដ៏ធំបំផុត គឺទទួលខុសត្រូវក្នុងការជំរុញជីវភាពពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចឱ្យដើរទៅមុខជានិច្ច។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលនឹងទទួលខុសត្រូវលើការអភិវឌ្ឍទាំងឡាយ គិតគូរអំពីផលប៉ះពាល់ទៅដល់មូលដ្ឋាន ទាំងបរិស្ថាន មនុស្ស និងសត្វផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត« បានប្រាប់ទៅកាន់ក្រុមប្រឆាំងទាំងនោះថា អ្នកដែលចោទខ្ញុំឲ្យតែរដ្ឋាភិបាលនិយាយពីសុខសន្តិភាពគឺស្មើនឹងផ្ដាច់ការ…ហើយឲ្យតែយើងនិយាយថា យើងត្រូវតែខិតខំថែរក្សាសន្តិភាព ស្ថិរភាពឲ្យបានទោះក្នុងតម្លៃណាក៏ដោយនោះគេតែងតែថា នេះគឺជាការផ្ដាច់ការទៅវិញ។តែទោះជាយ៉ាងណា បើថាហៅខ្ញុំផ្ដាច់ការ ដោយសារខ្ញុំប្ដេជ្ញាចិត្តការពារសន្តិភាព មិនឲ្យប្រជាពលរដ្ឋស្លាប់ មិនឲ្យប្រទេសដើរថយក្រោយដូចពេលដែលយើងបាត់សន្តិភាពដូចកាលពីមុននោះ ខ្ញុំសុខចិត្តទទួលយកទៅចុះ»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com