ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អាវុធហត្ថខេត្តចុះបង្ក្រាបឈើជាច្រើនម៉ែត្រគូបក្នុងក្រុមហ៊ុនចំការចេក
ថ្ងៃទី ៖ 29-11-2023, ដោយ​​ admin , 266 Views
                     
ស្ទឹងត្រែង : ឈើអា ចន្លោះពី៣៥ទៅ៤០ម៉ែត្រត្រូវបានរឹបអូសនៅក្នុងក្រុមហ៊ុនចំការចេកមួយកន្លែង ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៧ ភូមិរិទ្ធិសែនជ័យ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។

ការចុះបង្ក្រាបខាងលើបានធ្វើឡើង កាលពីល្ងាចថ្ងៃទី២៨វិច្ឆិកា២០២៣ ក្រោមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង ព្រមទាំង ដឹកនាំចុះផ្ទាល់ដោយលោក ជា សុភ័ក្ក ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ក្រោយតាមដាន និងស្រាវជ្រាវអំពីសកម្មភាពដឹកជញ្ជូន ឈើពីប្រភពខាងក្រៅចូលទៅក្នុង ក្រុមហ៊ុនចំការចេក ដោយពុំមាន ច្បាប់អនុញ្ញាត។

ប្រភពបានអោយដឹងថា:ក្រុមហ៊ុន ចំការចេកខាងលើ ក្រៅពីដាំដំណាំ កសិកម្ម គឺពុំមានសិទ្ធិក្នុងការទិញលក់ ឬដឹកជញ្ជូនផលអនុផលព្រៃឈើនោះទេ។ បើមានសិទ្ធិក៏ត្រូវមានប្រភពទីតាំង ព្រៃសម្បទានពីរដ្ឋច្បាស់លាស់ និងត្រូវមានការឆ្លងកាត់ត្រួតពិនិត្យច្បាប់ អនុញ្ញាតពីរដ្ឋបាលព្រៃឈើនិង ច្បាប់ដឹកជញ្ជូនផងដែរ។ ប៉ុន្តែក្រុមហ៊ុននេះពុំបានឆ្លងកាត់ច្បាប់ ណាមួយទេ ទើបកម្លាំងអាវុធហត្ថខេត្ត សហការជំនាញពាក់ព័ន្ធចុះបង្ក្រាប តែម្តង។

មន្ត្រីជំនាញបានអោយដឹងថា: ឈើទាំងនោះជាប្រភេទឈើក្រៅ លំដាប់ថ្នាក់។ បើតាមការប៉ាន់ស្មាននិងមិនទាន់ជាផ្លូវការ ឈើទាំងអស់នោះគឺមានចន្លោះ ពី៣៥ទៅ៤០ម៉ែត្រគូប។

មន្ត្រីជំនាញបន្តថា:ឈើទាំងនោះគឺ ក្រុមហ៊ុនចំការចេក បានបញ្ជាទិញ ពីប្រភពខាងក្រៅដឹកចូលក្រុមហ៊ុន ដើម្បីសាងសង់ផ្ទះកម្មករ។ បច្ចុប្បន្ន ឈើទាំងអស់នោះកំពុង ត្រួតពិនិត្យនិងធ្វើការវាស់វែង។

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com