ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អញ្ជើញសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និង ពិការ...
ថ្ងៃទី ៖ 29-11-2023, ដោយ​​ admin , 130 Views
                     
បន្ទាយមានជ័យ​ : លោកឧត្តមសេនីយ៍ត្រី បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ​ នៅព្រឹកថ្ងៃពុធ ទី២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​ បានអញ្ជេីញ​ជាអធិបតី​ភាព​ ពិធីសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និង ពិការ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៧០​ ទិវាកំណេីត​កងយោធពលខេមភូមិន្ទ (០៩​ វិច្ឆិកា​ ១៩៥៣​ -​ ០៩​ វិច្ឆិកា​ ២០២៣) ។

ពិធីនេះក៏មានការអញ្ជេីញចូលរួម​ពីសំណាក់ លោកមេបញ្ជាការរង​ លោកនាយសេនាធិការរង​ លោកប្រធានមន្ទីរទាំង០៧ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំ០៩​ និងអាវុធហត្ថនារី នៃកងរាជអាវុធហត្ថខេត្ត សរុបចំនួន៧០នាក់ ក្នុងនោះអាវុធហត្ថពិការចំនួន០៥នាក់ សោធននិវត្តន៍ចំនួន៤៨នាក់ និងអាវុធនារី ចំនួន១៧នាក់។

នាឱកាសនោះ​ លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់​ លោកនាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការរង​ នៃកងយុទ្ធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះបងប្អូនដែលជាអតីតយុទ្ធជនដោយក្ដីនឹករលឹកជាទីបំផុត។ ​លោក​ឧត្ដមសេនីយ៍​ត្រី​ បោន​ ប៊ិន​ បានលេីកឡេីងថា​ អតីតយុទ្ធជន គឺជាវីរភាពដ៏អង់អាច​ ក្លាហាន​ មោះមុត និងមានគុណបំណាច់ដ៏ធំធេង​ ដែលបានពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាទីស្នេហានៃយើង។​

លោក​បានបញ្ជាក់ទៀតថា​ ការធ្វើពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរ:អតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើង នៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណ:ភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ព្រះរាជាណាចក្រកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិនិងប្រជាជនកម្ពុជា​។

លោកឧត្តមសេនីយ៍ត្រី​ បន្តថា​ ជាមួយនឹងគុណដ៏មហាធំធេងមិនអាចកាត់ថ្លៃបាន​ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន​ សែន​ ក៏ដូចជាសម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃកម្ពុជា​ បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន​ ព្រមទាំងក្រុមគ្រួសារ អតីតយុទ្ធជនពលី​-មណ: តាមរយៈការទំនុកបម្រុងឧបត្ថម្ភនិងជួយសម្រួលលេីកកម្ពស់ជីវភាពរបស់ពួកគាត់។

ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៌បានឧបត្ថម្ភ ដល់យោធិន នៃកងរាជអាវុធហត្ថ សោធននិវត្តន៍ និង ពិការ ក្នុងម្នាក់ៗទទួលបាន អង្ករទម្ងន់២៥គីឡូក្រាម,ត្រីខចំនួន០២យួរ, ទឹកផ្លែឈើចំនួន០១កេស,ទឹកសុទ្ធចំនួន០២យួរ,មីចំនួន០១កេស និងថវិកាចំនួន២០ម៉ឺនរៀលផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com