ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ឆ្នាំក្រោយកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”
ថ្ងៃទី ៖ 25-11-2023, ដោយ​​ Dara007 , 104 Views
                     
ភ្នំពេញ : អបអរសាទរកម្ពុជា ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”។

កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា ត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តង ហើយ កម្ពុជា គឺ ជាប្រទេសទី ៥ នៅលើសកលលោក និង ជា ប្រទេស ដំបូងគេ បង្អស់ ក្នុងតំបន់អាស៊ី ដែលធ្វើជា ប្រធាន និង ជាម្ចាស់ផ្ទះដឹកនាំ កិច្ចប្រជុំនេះ ។ កិច្ចប្រជុំលើកទី១ធ្វើនៅ ប្រទេស កេនយ៉ា ឆ្នាំ ២០០៤ លើកទី២នៅប្រទេស កូឡុំប៊ី ឆ្នាំ២០០៩ លើកទី៣នៅ ប្រទេស ម៉ូសំប៊ិក ឆ្នាំ២០១៤ លើកទី៤នៅប្រទេស ន័រវែស ឆ្នាំ២០១៩ និងលើកទី៥នៅ ប្រទេស កម្ពុជា ឆ្នាំ ២០២៤ ខាងមុខ។

ក្នុង នាម ជា ប្រធាន និង ម្ចាស់ ផ្ទះ ដឹកនាំ កិច្ច ប្រជុំ កម្ពុជា បានជ្រើសយក ទឹកដី ខេត្ត សៀមរាប សម្រាប់ ការ រៀបចំ និង មានការ ចូលរួម ពី រដ្ឋសមាជិក ចំនួន ១៦៤ ប្រទេស និង រដ្ឋអង្កេតការណ៍ផ្សេងៗ ព្រមទាំងអង្គការ -ស្ថាប័ន ពិភពលោក ជាច្រើនទៀត ។ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ គឺជាវេទិកាដែលកម្ពុជានឹងបញ្ជាក់ជូន សហគមន៍អន្តរជាតិ ពីការប្តេជ្ញាចិត្ត ចំពោះការបោសសម្អាតមីនប្រឆាំងមនុស្សឱ្យអស់ និងពិនិត្យ មើលលើ វឌ្ឍនភាពនៃការអនុត្តផែនការសកម្មភាពកន្លង មក ។

កម្ពុជាគ្រោងនឹងដាក់ចេញ នូវការងារអាទិភាព ចំនួន៣ រួមមាន ៖ ១. ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញា៖ ជំរុញ ប្រទេសមិនមែនរដ្ឋភាគីឱ្យចូលរួមជារដ្ឋភាគី ឬចូលរួមកិច្ចប្រជុំ ឬអនុវត្តទិដ្ឋភាពនានានៃអនុសញ្ញា ២. ពង្រឹងការអនុវត្តមាត្រា៥នៃអនុសញ្ញា៖ បោសសម្អាតមីនប្រឆាំងមនុស្ស និង ៣. ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ជាងនេះទៅទៀតកម្ពុជា នឹងរៀបចំឱ្យមានជាសេចក្តី ថ្លែងការណ៍ ស្តីពីផែនការសកម្មភាព ៥ឆ្នាំបន្ត សម្រាប់រដ្ឋសមាជិក និងភាគីពាក់ព័ន្ធទាំងអស់ យកទៅអនុវត្តន៍ ដោយមានឈ្មោះថា “សេចក្តី ថ្លែងការណ៍សៀមរាប -អង្គរ_ Siem Reap – Angkor Declaration or Siem Reap – Angkor Action Plan" ដែលនឹងត្រូវប្រើប្រាស់ក្នុងឯកសារប្រវត្តិសាស្ត្ររបស់អង្គការសហប្រជាតិ ។

ក្នុងឱកាសនេះ សម្ដេចធិបតី សូមកោតសរសើរ ជូនចំពោះ លោក ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិក អាជ្ញាធរមីន ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ ជាតិ -អន្តរជាតិ សហគមន៍ សកម្មភាព មីន និងគ្រប់ ភាគី ពាក់ព័ន្ធ សម្រាប់កិច្ច ខិតខំប្រឹង ប្រែង និងចូលរួមចំណែក ជំរុញឱ្យ ប្រទេស និង ប្រជាជនកម្ពុជា រួចចាកផុតពីទុក្ខវេទនា ដោយសារមីនប្រឆាំងមនុស្សដែលជាមរតកសង្រ្គាម ដ៏ រ៉ាំរ៉ៃនៅកម្ពុជា ។ សម្ដេចធិបតី ក៏សូម ថ្លែងអំណរគុណ ចំពោះរដ្ឋជាសមាជិក នៃ អនុសញ្ញា អូតាវ៉ា និង សហគមន៍អន្តរជាតិ ដែលតែងតែ ផ្តល់ការគាំទ្រ និង វាយតម្លៃ ខ្ពស់ដល់កិច្ចខិត ខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចការ សកម្មភាពមីន ក៏ដូចជាបាន ផ្តល់សេចក្តីទុកចិត្តជ្រើសតាំង កម្ពុជា ធ្វើជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ដ៏មានសារសំខាន់នេះ ។

អនុសញ្ញាអូតាវ៉ា ឬហៅបានថាអនុសញ្ញាស្តីពីការហាម ការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ។ អនុសញ្ញានេះ គឺជាអនុសញ្ញា របស់ អង្គការ សហប្រជាជាតិ និង ជា ការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធ បង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com