ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
អភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តដល់បេក្ខជនប្រឡងជាប់និទ្ទេសAចំនួន១៧នាក់ដោយផ្តល់ម៉ូតូម្នាក់មួយគ្រឿង
ថ្ងៃទី ៖ 24-11-2023, ដោយ​​ admin , 95 Views
                     
កំពង់ស្ពឺ : នៅក្នុងឱកាសអញ្ជើញកាត់លទ្ធផលប្រឡងសញ្ញាបត្រទុតិយភូមិថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ស្ពឺបានធ្វើការប្រកាសថានិងផ្តល់ម៉ូតូម្នាក់មួយគ្រឿងដល់សិស្សដែលបានជាប់និទ្ទេសAចំនួន១៧នាក់នៅក្នុងសម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក វ៉ី សំណាង បានលើកឡើងថាម៉ូតូដែលបានផ្តល់ឱ្យគឺជាការលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរៀនសូត្ររបស់កូនក្មួយម្នាក់ៗ មួយវិញទៀតក៏បង្ហាញពីការគិតគូរនិងយកចិត្តទុកបន្ថែមទៀតដល់មធ្យោបាយធ្វើដំណើរក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមផងដែរ។ដូច្នេះម៉ូតូម្នាក់មួយគ្រឿងដែលផ្តល់ឱ្យនាពេលនេះនិងដឹកកូនក្មួយឱ្យទៅបន្តក្រេបយកចំណេះបន្ថែមទៀតពីលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យនៅថ្នាក់មហាវិទ្យាល័យដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដែលពោរពេញដោយដំណេះដឹងនិងសមត្ថភាព។

ជាមួយនោះអភិបាលខេត្តកំពង់ស្ពឺបានថ្លែងនូវការកោតសរសើរចំពោះកូនក្មួយទាំងអស់ដែលបានលើកកម្ពស់កិត្តិយសខ្លួនឯង គ្រួសារ និងសង្គមជាតិ ពិសេសមុខមាត់ខេត្តកំពង់ស្ពឺ។ មិនតែប៉ុណ្ណោះក៏បានបង្ហាញឱ្យមហាជនដឹងថា កូនចៅអ្នកកំពង់ស្ពឺគឺពិតជាមានឈាមជ័រជាអ្នកសិក្សារៀនសូត្រ និងឈាមជ័រជាអ្នកប្រាជ្ញពិតប្រាកដ។តែទន្ទឹមនិងជោគជ័យដ៏ត្រចះត្រចង់របស់កូនក្មួយទាំងអស់នេះក៏បានមកពីការចូលរួមចំណែកយ៉ាងសំខាន់ពីលោកគ្រូ អ្នកគ្រូ គ្រប់កម្រឹតសិក្សាដែលបានយកចិត្តទុកដាក់ក្នុងការបងកហាត់បង្រៀន ផ្តល់ចំណេះដឹងផងដែរ។លោកគ្រូ អ្នកគ្រូជាដើមចមដែលធ្វើឱ្យកូនក្មួយមានថ្ងៃនេះ ដូច្នេះលោកគ្រូអ្នកគ្រូគឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្ស។ការខិតខំអំណត់ ព្យាយាមក្នុងការបំពេញភារកិច្ច ជាអ្នកបណ្តុះបណ្តាល ដើម្បីផ្ទេរចំណេះដឹង ព្រមទាំងទូន្មាន ​​​សិស្សានុសិស្សឱ្យធ្វើអំពើល្អ ស្គាល់​ខុស ស្គាល់ត្រូវ​ គោរព​ចាស់ទុំ តាមគំនិតថ្មីនៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀន​ដើម្បី​មានសីលធម៌ល្អ និងរៀន​ដើម្បីរួមរស់នៅ​ជាមួយគ្នា ប្រកបដោយ​ភាពសុខដុម។មិនតែប៉ុណ្ណោះគ្រូបង្រៀនបានរួមចំណែកកសាងសិស្សា-នុសិស្ស​ឱ្យក្លាយ​ជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ ដែលជាកម្លាំងចលករនៃការ​អភិវឌ្ឍសង្គម​ជាតិ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com