នៅក្នុងកិច្ចប្រជុំនោះ កម្ពុជាបានលើកឡើងអំពីការត្រៀមធ្វើជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៅឆ្នាំ២០២៤ ដោយកំណត់អាទិភាពចំនួន៣ គឺសកលភាវូបនីយកម្ម ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។
លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រតិភូប្រទេសនិមួយៗដែលបានផ្តល់ជំនួយទាំងផ្នែកសកម្មភាពមីន ទាំងផ្នែកអភិវឌ្ឍន៍នានាដល់កម្ពុជា។
លោកទេសរដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យភាគីជំនួបចូលរួមគាំទ្រនៅពេលដែលកម្ពុជាក្លាយជាប្រធាននិងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៅឆ្នាំ២០២៤។ ភាគីជំនួបទាំងអស់បានសម្តែងនូវការពេញចិត្តនិងសន្យាផ្តល់កិច្ចសហការទាំងផ្អែកហិរញ្ញវត្ថុ ទាំងផ្នែកបច្ចេកទេសដល់កម្ពុជាលើការងារសកម្មភាពមីន និងការងារជាប្រធាននិងជាម្ចាស់ផ្ទះកិច្ចប្រជុំនៅឆ្នាំ២០២៤៕