កូនប្រុសពៅនាយករដ្ឋមន្រ្តី ផ្ដល់កាដូធំឱ្យឪពុកម្ដាយ ក្រោយដណ្ដើមចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសិស្សជាង២ពាន់នាក់ នៅលើពិភពលោក
ថ្ងៃទី ៖ 20-11-2023, ដោយ admin , 78 Views
ភ្នំពេញ : កុមារា រិទ្ធិសិទ្ធិ ដែលគេស្គាល់ថា ជាកូនប្រុសពៅរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ពេលនេះបានផ្ដល់កាដូធំឱ្យឪពុកម្ដាយ ក្រោយដណ្ដើមចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសិស្សជាង២ពាន់នាក់ នៅលើពិភពលោក ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារថា «កូនប្រុស រិទ្ធិសិទ្ធិ បានផ្តល់កាដូធំមួយសម្រាប់ខ្ញុំនិងភរិយា នោះគឺលទ្ធផលប្រលងគណិតវិទ្យារបស់គាត់ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ដែលគាត់បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងចំណោមអ្នកចូលរួមប្រឡង ២,៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗក្នុងពិភពលោក» ៕
|