នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
នៅឆ្នាំ២០២៥ខាងមុខ កម្ពុជានឹងពង្រាយមន្ត្រីជំនាញកសិកម្ម តាមឃុំ-សង្កាត់ ទូទាំងប្រទេស
ថ្ងៃទី ៖ 20-11-2023, ដោយ​​ Dara007 , 53 Views
               
ភ្នំពេញ : សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា នៅឆ្នាំ២០២៥ខាងមុខ កម្ពុជានឹងដាក់ពង្រាយមន្ត្រីជំនាញកសិកម្មទៅតាមឃុំ-សង្កាត់ ទូទាំងប្រទេស ដើម្បីជួយដោះស្រាយកង្វល់កសិកម្មរបស់កសិករ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា» ព្រឹកថ្ងៃទី២០ វិច្ឆិកា ឆ្នាំ២០២៣ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាមានប្រសាសន៍ថា រាជរដ្ឋាភិបាលនឹងដាក់ពង្រាយមន្ត្រីជំនាញកសិកម្មឱ្យបានគ្រប់ឃុំ-សង្កាត់ចំនួន ១៥៥០ ឱ្យបានត្រឹមឆ្នាំ២០២៥។

សម្ដេចធិបតីបានបញ្ជាក់ថា ការដាក់ពង្រាយនោះ នឹងត្រូវបែងចែកជា ៣ ដំណាក់កាល គឺ ២០០ នាក់នៅឆ្នាំ២០២៣, ៨០០នាក់នៅឆ្នាំ២០២៤ និង ៥៥០នាក់ នៅឆ្នាំ២០២៥។ មន្ត្រីទាំងនោះគឺជាមន្ត្រីជាប់កិច្ចសន្យា ដែលមានសញ្ញាបត្រពាក់ព័ន្ធនឹងវិស័យកសិកម្ម មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្ររងឡើងទៅ ឆ្លងកាត់កម្មសិក្សារយៈពេល ១ឆ្នាំ ទើបទទួលបានក្របខណ្ឌ និងទទួលបានបៀវត្សតាមរបបគ្រូបង្រៀន (ដូចជាទទួលបានប្រាក់ឧបត្ថម្ភបេសកកម្ម ១៦ ម៉ឺនរៀលបន្ថែម ក្នុងមួយខែ ជាដើម)។

ទន្ទឹមនឹងនេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឱ្យដឹងថា មន្រ្តីទាំងនោះ មានភារកិច្ចស្វែងយល់ពីសកម្មភាពកសិកម្មនិងកសិករ ប្រមូលទិន្នន័យស្ដីអំពីផ្ទៃដីកសិកម្មនិងទិន្នផល សម្របសម្រួលការងារផលិតកម្មស្រូវពូវនិងស្រូវចំណី ផ្ដល់បច្ចេកទេសដល់កសិករ និងសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវក្នុងការងារផលិតកម្មនិងការប្រមូលទិញ ព្រមទាំងរាយការណ៍ជាប្រចាំពីបញ្ហាប្រឈមផ្សេងៗនិងសំណូមពររបស់កសិករមកក្រសួងដើម្បីពិនិត្យ វាយតម្លៃ និងអន្តរាគមន៍ទាន់ពេលវេលាផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com