ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្តេចមហាបវរធិបធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា វិបត្តិស្បៀងអាហារមិនមែនជាការស្រមើលស្រមៃនោះឡើយ ខណៈក្នុងរយៈពេលចុងក្រោយនេះ ដោយសារតែសង្រ្គាមរុស្សីនិងអ៊ុយក្រែន បានធ្វើឱ្យមានវិបត្តិចំណីអាហារជាច្រើន ជាពិសេសប្រទេសជឿនលឿនដែលពឹងផ្អែកលើកវត្ថុធាតុដើមដែលធ្វើឱ្យមានការប៉ះពាល់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា កាលពីការប្រជុំនៅអាស៊ាន មានការលើកឡើងច្រើនក្នុងកិច្ចប្រជុំ លើកង្វល់ ពីការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យប៉ះពាល់ដល់ការផលិត ស្បៀងនៅទូទាំងពិភពលោកដែលនាំឱ្យមានកង្វះស្បៀង និងថ្លៃទំនិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ប្រទេសជាច្រើនកំពុងជួបវិបត្តិស្បៀងនេះ តែផ្ទុយទៅវិញ កម្ពុជាធានាបាននូវសន្តិភាពសុខស្បៀងមិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែបាននាំចេញ ផលិតផលកសិកម្មចំនួនជាង៦លានតោន ទៅក្រៅប្រទេស ដែលគិតជាទឹកប្រាក់ជាង ៣,៥ពាន់លានដុល្លារអាមេរិក ទៅកាន់ទិសដៅចំនួន ៧៤ប្រទេសផងដែរ ៕