នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
នាយរងការិយាល័យចរាចរណ៍ផ្លូវគោកម្នាក់ ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ក្រោយរកឃើញពាក់ព័ន្ធគ្រឿងញៀន
ថ្ងៃទី ៖ 19-11-2023, ដោយ​​ admin , 177 Views
               
ភ្នំពេញ : ក្រោយពីមន្រ្តីនគរបាលក្នុងខេត្តព្រៃវែង១១រូប ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ពាក់ព័ន្ធគ្រឿងញៀន ពេលនេះមានមន្រ្តី២រូបទៀតហើយត្រូវបានបណ្ដេញចេញ ក្នុងនោះមានម្នាក់ជា នាយរងការិយាល័យចរាចរណ៍ផ្លូវគោក ។

យោងតាមប្រភពសុំមិនបញ្ចេញឈ្មោះ បានទម្លាយថា កាលពីថ្ងៃទី៣ ខែវិចិ្ឆការ ឆ្នាំ២០២៣ នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជូនមន្រ្តីនគរបាលជាតិ២រូប ទៅមណ្ឌលស្ដារនិតិសម្បទាព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន និងអនុវត្តវិន័យកងកម្លាំងនគរបាលជាតិក្រោមរូបភាព បណ្ដេញចេញផុតពីក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ។

ប្រភពបានបញ្ជាក់ថា មន្រ្តីនគរបាលជាតិ ដែលត្រូវបណ្ដេញចេញ គឺ វរសេនីយ៍ត្រី រិន ចិន្ដា អត្តលេខ ៧៥៩០៨ ឋានៈនាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និង អនុសេនីយ៍ទោ សន ពិសិដ្ឋ អត្តលេខ ៨៩៤៧១ ឋានៈនាយរងផ្នែក នៃអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com