ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
នគរបាលខេត្តព្រៃវែងជាង១០នាក់ សុទ្ធសឹងកូនលោកធំ ត្រូវបានបណ្ដេញចេពីក្របខ័ណ្ឌ ក្រោយរកឃើញពាក់ព័ន្ធគ្រឿងញៀន
ថ្ងៃទី ៖ 19-11-2023, ដោយ​​ admin , 741 Views
                     
ព្រៃវែង : អធិការនគរបាលក្រុងព្រៃវែង ខេត្តព្រៃវែង រួមនិងមន្រ្តី ២នាក់ រងការចោទថា ជាប់សង្ស័យពុករលួយពាក់ព័ន្ធគ្រឿងញៀន ។ ករណីនេះមានការស្នើសុំឱ្យលោកស្នងការ លោកឧត្ដមសេនីយ៍ ឈឿន ប៊ុនឆន ជួយពិនិត្យមើល ។ នេះបើតាមការចុះផ្សាយពីលោក ផែង វណ្ណៈ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ។

បើតាម លោក ផែង វណ្ណៈ បានបញ្ជាក់នៅព្រឹកថ្ងៃអាទិត្យ ទី១៩ វិចិ្ឆការនេះថា «ខ្ញុំបាន​ទទួល​ព័ត៌មាន​ពី​មន្រ្ដី​នគរបាល​ខេត្ត​ព្រៃវែង​មួយរូបដែលស្នេីសុំមិនបញ្ចេញឈ្មោះ​បានអោយដឹងថា​ មន្ត្រី​នគរបាល​បម្រើ​ការ​នៅ​ អធិការដ្ឋាន​នគរបាល​ក្រុង​ព្រៃវែង​ ត្រូវ​បាន​លោក​អធិការ​ហៅមកធ្វេី​តេស្ត​ទឹក​នោម​រកសារធាតុ​ញៀន​ ។ ជាលទ្ធផល​រកឃេីញ​មន្រ្ដី​នគរបាល​ ២​នាក់​ មាន​សារធាតុ​ញៀន​ គឺ​លោក​ពិសី​ និង​ លោកផល​ តែ​លោក​អធិការ​មិនមាន​វិធានការ​អ្វី​ទេ​ បែជាយកលុយ​ពីឈ្មោះ​ ពិសី​ ២​ លានរៀល​ និងឈ្មោះ​ ផល​ ១លាន៥សែនរៀល​ ហេីយ​បិទរឿង​តែម្ដង​» ។

លោក ផែង វណ្ណៈ បន្តថា សង្ឃឹម​ថា​ លោកស្នងការ​ខេត្ត​ព្រៃវែង​ នឹងមាន​វិធានការ​ម៉ឺងម៉ាត់​ចំពោះ​រឿងនេះ​ ដោយ​មិន​លាក់បាំង​ដូច​ករណី​ មន្ត្រី​នគរបាល​ខេត្ត​ព្រៃវែង​ ១១​ នាក់​មុនទៅចុះ​ ។

តាមប្រភពច្បាស់ការពីមន្រ្តីនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា ក្រោយធ្វើតេស្តរកឃើញមន្រ្តីនគរបាលក្នុងខេត្តព្រៃវែងពាក់ព័ន្ធសារធាតុញៀនហើយនោះ មន្រ្តីនគរបាលជាង១០នាក់ ត្រូវបានថ្នាក់លើកាត់ឈ្មោះចេញពីក្របខ័ណ្ឌភ្លាមៗ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com