ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពូជស្រូវចំប៉ីស៧០ អាចដាំបានគ្រប់រដូវកាលនិងប្រើរយៈពេលខ្លីក្នុងការដាំដុះ
ថ្ងៃទី ៖ 19-11-2023, ដោយ​​ admin , 160 Views
                     
ភ្នំពេញ : ពូជស្រូវ "ចំប៉ីស៧០" ត្រូវបានចាត់ទុកជាប្រភេទស្រូវស្រាលក្រអូប ហើយដាំបានគ្រប់រដូវកាល និងប្រើរយៈពេលខ្លីក្នុងការដាំដុះសម្រាប់កសិករ ក្រោយពីប្រើរយៈពេល៩ឆ្នាំ ក្នុងការស្រាវជ្រាវបង្កាត់ពូជស្រូវនេះ ថែមទាំងឆ្លងកាត់ការធ្វើពិសោធនៅលើស្រែកសិករចំនួន៨០កន្លែងនៅក្នុងប្រទេសកម្ពុជាទាំងក្នុងរដូវប្រាំនិងរដូវវស្សាទទួលបានជោគជ័យ។

ពូជស្រូវ "ចំប៉ីស៧០" ជាប្រភេទស្រូវស្រាលក្រអូប​ និងដាំបានគ្រប់រដូវកាលសម្រាប់កសិករ ព្រមទាំងប្រើប្រាស់រយៈពេលខ្លីសម្រាប់ដាំដុះ។ ពូជនេះត្រូវបានអ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានអភិវឌ្ឍឡើងនៅក្នុងឆ្នាំ២០១៣ តាមរយៈការបង្កាត់ពូជស្រូវរំដួល ជាប្រភេទកណ្តាលដែលប្រកាន់រដូវ ជាមួយនឹងស្រឡាយស្រូវCNI 9024 ជាស្រឡាយស្រូវស្រាល និងមិនប្រកាន់រដូវ។ ក្រោយពីបានអភិវឌ្ឍពូជស្រូវថ្មីនេះដោយជោគជ័យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចែកពូជស្រូវនេះទៅកាន់កសិករទូទាំងប្រទេស កាលពីចុងឆ្នាំ២០២២។

នាពេលបច្ចុប្បន្ន​​ វិទ្យាស្ថាន CARDI ដែលមានទីតាំងនៅសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងដាំដុះពូជស្រូវប្រភេទនេះជាច្រើន ក្នុងគោលបំណងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាកសិករកម្ពុជា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាសមស្រប ដើម្បីបង្កើតផលិតភាពកសិកម្ម​ ក្រោមទស្សនទាន "បច្ចេកវិទ្យា ដើម្បីវិបុលភាពសង្គម" ។

តាមផែនការ វិទ្យាស្ថាន CARDI គ្រោងប្រមូលផលពូជស្រូវ "ចំប៉ីស៧០" ឱ្យបាន ៦០០តោន ក្នុងឆ្នាំ២០២៤ ដើម្បីចែកបន្តនៅតាមមន្ទីរកសិកម្ម និងសហគមន៍កសិករនៅទូទាំងប្រទេស រួមទាំងក្រុមហ៊ុនឯកជនមួយចំនួន ដែលចង់បានពូជនេះទៅប្រើប្រាស់ ឬបន្សុទ្ធពូជដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវចំណាយថវិកាទិញប្រចាំឆ្នាំទៀតឡើយ។

សមិទ្ធផលនេះ គឺជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌការគិតគូររយៈពេល ៥ឆ្នាំដំបូង ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ គឺជាកិច្ចការអាទិភាពទី៣ នៅក្នុងបញ្ចកោណទី៤ ដែលរដ្ឋាភិបាលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់. ជំរុញភាពប្រកួតប្រជែង, និងលើកកម្ពស់គុណភាពនៅជនបទ ស្របតាម "ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០" ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com