សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលព្រះរាជដំណើរ យាងនិវត្តន៍ ព្រះមហាក្សត្រ ស្តេចយាងពីបារាំង
ថ្ងៃទី ៖ 19-11-2023, ដោយ admin , 99 Views
ភ្នំពេញ : សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងប្រតិភូរាជរដ្ឋាភិបាល នៅល្ងាចថ្ងៃអាទិត្យ ទី១៩ វិច្ឆិកា ២០២៣ អញ្ជើញទទួលព្រះរាជដំណើរ យាងនិវត្តន៍ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះអង្គ បានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ ចូលរួម “សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ” ដែលបានរៀបចំឡើងក្នុងឱកាសសម័យប្រជុំលើកទី៤២ នៃសន្និសីទអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំង ដែលសម្រេចបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់សម្រាប់ជាតិមាតុភូមិ និងប្រជានុរាស្ត្រខ្មែរគ្រប់ៗរូប។
សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕
|