នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
លេងមែនទែនហើយ៖ វិធានការក្ដៅ ការការពារធនធានធម្មជាតិ
ថ្ងៃទី ៖ 17-11-2023, ដោយ​​ Dara007 , 59 Views
               
ភ្នំពេញ : មួយជំហានបន្ទាប់ លោក អ៊ាង សុផល្លែតក្រសួងបរិស្ថាន និងលោក នាយឧត្តមសេនីយ៍ សៅ សុខា បានសម្រេច និងឯកភាពជាមួយគ្នាលើវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដើម្បីការពារ អភិរក្សព្រៃឈើ និងសត្វព្រៃនៅកម្ពុជា ។

សេចក្តីសម្រេច និងការឯកភាពនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាការងារ នាថ្ងៃសុក្រនេះ នៅអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានសម្រេចរួចហើយ នូវគោលការណ៍ យន្តការ និងការពង្រឹងលើការអនុវត្តរាល់សារាចរណែនាំរបស់រាជរដ្ឋាភិបាលដែលមានជាធរមាននេះ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ។

ជាមួយគ្នានេះកងរាជអាវុធហត្ថបានត្រៀមកម្លាំង រួមនឹងមធ្យោបាយ សម្រាប់អន្តរាគមន៍តាមការស្នើសុំពីក្រសួងមានសមត្ថកិច្ច និងអាជ្ញាធររាជធានី ខេត្ត ចំពោះករណី បទល្មើសទាំងឡាយណាដែលមានការលំបាក ហើយដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដោយប្រសិទ្ធភាព ក្រសួងបរិស្ថានជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាំបាច់ត្រូវមានការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដារ “SOP” ។

សូមជម្រាបជូនផងដែរថា កិច្ចពិភាក្សានិងមានការឯកភាពនូវគោលជំហររឹងមាំ ក្នុងកិច្ចសហប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិរួចមក ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា និងសហការី បានធ្វើការត្រួតពិនិត្យកម្លាំងកងរាជអាវុធហត្ថ និងគ្រឿងបំពាក់មធ្យោបាយ ដែលត្រៀមសម្រាប់កិច្ចអន្តរាគមន៍ទូទាំងប្រទេស ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com