នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកស្រី អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣ ៕
កម្ពុជាចិនជំរុញការកសាងសហគមន៍ជោគវាសនារួមបំពេញបេសកកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរទំនើបកម្ម
ថ្ងៃទី ៖ 17-11-2023, ដោយ​​ Dara007 , 20 Views
               
ភ្នំពេញ: កម្ពុជាចិនជំរុញការកសាងសហគមន៍ជោគវាសនារួមបំពេញបេសកកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរទំនើបកម្ម ដើម្បីអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យថ្មី។

នាថ្ងៃទី១៧ ខែវិច្ឆិកា វេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និង វេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្ថានទូតចិនប្រចាំនៅកម្ពុជា បានបើកធ្វើនៅរាជធានីភ្នំពេញ។ ដោយមានការអញ្ជើញចូលរួមពីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានមានវត្តមាន និង ឡើងថ្លែងសុន្ទរកថានៅក្នុងពិធីបើក។ អ្នកទទួលខុសត្រូវមកពីប្រព័ន្ធផ្សព្វផ្សាយធំៗជាង៤០ នៅកម្ពុជា តំណាងសហគ្រាសចិន និង មន្ត្រីតំណាងស្ថាប័នផ្សេងៗនៅកម្ពុជា សរុបជាង១២០នាក់ ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព ដើម្បីជះឥទិ្ធពលដល់មតិសាធារណៈប្រកបដោយប្រសិទ្ធភាព។កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចិនមានលទ្ធផលល្អនិងមូលដ្ឋានទូលំទូលាយ ដើម្បីចូលរួមចំណែកជាជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិន។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយគឺជាធាតុផ្សំសំខាន់នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនរវាងកម្ពុជានិងចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរមានញឹកញាប់ ទទួលបានលទ្ធផលលេចធ្លោ និងបានក្លាយជាអ្នកចូលរួមដ៏សំខាន់ និងអ្នកជំរុញដ៏វិជ្ជមាននូវកិច្ចសហប្រតិបត្តិការផ្ដល់ប្រយោជន៍ឱ្យគ្នាលើគ្រប់វិស័យទាំងអស់រវាងកម្ពុជានិងចិន។ លោក Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានមានប្រសាសន៍ថា នៅក្នុងវេទិកាកំពូល”ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានគ្រោងផែនទីបង្ហាញផ្លូវសម្រាប់”ការប្រកៀកស្មាគ្នាឆ្ពោះទៅទសវត្សមាសខាងមុខ” និងបាននាំមកនូវបេសកកម្មថ្មី ចក្ខុវិស័យថ្មី កាលានុវត្តភាពថ្មី សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យថ្មី។

លោកបានបន្តថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជាចិនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមជោគវាសនាជាមួយគ្នា ស្វែងរកជីវិតស្រស់បំព្រង ការសម្រេចបាននូវទំនើបកម្មគឺជាគោលដៅតស៊ូរួមនៃប្រជាជននៃប្រទេសទាំងពីរ។ នៅលើមាគ៌ាស្វែងរកទំនើបកម្ម ប្រព័ន្ធផ្សព្វផ្សាយទទួលបន្ទុកបេសកកម្មដ៏ពិសេសនិងសំខាន់។

ភ្ញៀវកិត្តិយសចូលរួមក្នុងពិធី បានផ្លាស់ប្តូរមតិយោបល់ក្រោមប្រធានបទផ្សេងៗដូចជា“ទំនួលខុសត្រូវ និង បេសកកម្មវប្បធម៌ របស់ប្រព័ន្ធផ្សព្វផ្សាយ” និង “តើប្រព័ន្ធផ្សព្វផ្សាយត្រូវធ្វើដូចម្ដេចដើម្បីរៀបរាប់រឿងរ៉ាវខ្សែក្រវាត់និងផ្លូវឱ្យបានល្អ”។ ឆ្នាំ២០២៣ គឺជាខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជាចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជាចិន។ វេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន គឺព្រឹត្តិការណ៍ប្រចាំឆ្នាំនៃសម្ព័ន្ធផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន។

វេទិកាអនុវត្តតាមគោលការណ៍គោរពគ្នាទៅវិញទៅមក សហការឈ្នះ-ឈ្នះ ជួយគ្នាទៅវិញទៅមក និង រៀនសូត្រពីគ្នាដោយបរិយាបន្ន ដើម្បីធ្វើអោយការផ្លាស់ប្ដូរ និង ការរៀនសូត្រពីគ្នា រវាងប្រទេសទាំងពីរកម្ពុជាចិនមានភាពប្រក្រតី និងរួមកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិននៅក្រោមបរិបទនៃការអភិវឌ្ឍប្រកបដោយចីរភាព៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
               
        

Copyright @ 2017-2022, Campost.asia, campost2022@gmail.com