ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសយកពន្ធលើដីធ្លីដែលមិនប្រើប្រាស់លើសពី៥ហិកតាឡើងទៅ
ថ្ងៃទី ៖ 13-11-2023, ដោយ​​ Dara007 , 130 Views
                     
ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសយកពន្ធលើដីធ្លីដែលមិនប្រើប្រាស់លើសពី៥ហិកតាឡើងទៅ នឹងចាប់អនុវត្តនៅដើមឆ្នាំ២០២៥ ហើយមានទំហំចាប់ពី ៥ ហិកតាចុះក្រោមនោះ នឹងមិនមានជាប់ការបង់ពន្ធប្រចាំឆ្នាំនោះទេ ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ការអនុវត្តយកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ និងមានទំហំលើសពី ៥ ហិកតា នឹងចាប់អនុវត្តនៅដើមឆ្នាំ២០២៥ ដើម្បីទប់ស្កាត់ការទិញដីរាប់សិបហិកតា ហើយមិនបានប្រើប្រាស់ ដើម្បីទុកចំនេញ ដែលធ្វើឱ្យបាត់បង់ផលិតភាពនៃប្រើប្រាស់ដី ដែលជាធនធាន និងជាកត្ដាផលិតកម្មកម្រររបស់យើង។ ជាពិសេស ជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប និងមានការអភិវឌ្ឍ បង្កើនសកម្មភាពសេដ្ឋកិច្ច និងបង្កើនចំណូលពន្ធចូលថវិកាជាតិ។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។

សម្ដេចធិបតីបន្ថែមថា ក្រៅពីដីដែលមានទំហំ ៥ ហិកតាចុះ រដ្ឋក៏មិនតម្រូវឱ្យបង់ពន្ធប្រចាំឆ្នាំចំពោះដីធ្លីជាច្រើនទៀតដែរ ក្នុងនោះមានដូចជា ដីដែលកំពុងប្រើប្រាស់ដាំដុះ, ដីដែលជួលបង្កើតជារោងចក្រ សហគ្រាសនានា, ដីមានសំណង់ ឬគ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួល, ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, ដីដែលត្រូវបានចុះបញ្ជីក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសិក្សាធិការជាដើម។

ជាមួយគ្នានោះ សម្ដេចធិបតីបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧នេះ គឺមិនយកពន្ធលើផលចំណេញចំនួន ៦ មុខក្នុងវិស័យអចលនទ្រព្យ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្រើនរម្លឹកនៅចំពោះមុខវិស័យឯកជននៅថ្ងៃនេះដែរថា រដ្ឋមិនចង់ដើរតួនាទីជានគរបាល ដែលរង់ចាំត្រួតពិនិត្យ និងចាប់អ្នកប្រព្រឹត្តខុសច្បាប់នោះទេ គឺរដ្ឋាភិបាលចង់ដើរតួជាអ្នកគាំទ្រដល់វិស័យឯកជន ដើម្បីជំរុញការវិនិយោគនៅកម្ពុជា៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com