ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កងយោធពលខេមរៈភូមិន្ទ បង្ហាញទង់ជាតិកម្ពុជាឱ្យល្បីរន្ទឺពេញពិភពលោកតាមរយៈការចូលរួមជាកម្លាំងសន្តិភាពនៅបណ្ដាប្រទេស ជាច្រើន
ថ្ងៃទី ៖ 09-11-2023, ដោយ​​ admin , 140 Views
                     
ភ្នំពេញ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កងយោធពលខេមរៈភូមិន្ទក៏នឹងបន្តជ្រោងទង់ជាតិខ្មែរឱ្យល្បីរន្ទឺពេញពិភពលោកតាមរយៈការចូលរួមជាកម្លាំងសន្តិភាពនៅ បណ្ដាប្រទេស ជាច្រើនក្នុងនាមជាវីរៈកុលបុត្រខ្មែរដែលត្រូវបានពិភពលោកទទួលស្គាល់ថាជាកម្លាំងដែលមានវិន័យមានមនសិការវិជ្ជាជីវៈខ្ពស់និងមានសេចក្តីថ្លៃថ្នូរ។

ការគូសបញ្ជាក់របស់សម្តេចធិបតីបែបនេះ ក្នុងពិធីប្រារព្ធមិទ្ទីញ រម្លឹកខួប ៧០ឆ្នាំនៃទិវា បុណ្យ ឯករាជ្យ ជាតិ ៩ វិច្ឆិកា (៩វិច្ឆិកា ១៩៥៣- ៩វិច្ឆិកា ២០២៣ ) និងទិវាខួប ៧០ ឆ្នាំនៃការបង្កើតកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នាយទាហាននិងពលទាហានគ្រប់រូបនៃកងយោធពលខេមរភូមិន្ទនឹងបន្ត ប្ដូរផ្ដាច់ឥតងាករេក្នុងការបន្តធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ការពារទឹកដី ការពារអង្គព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោត ដោយផ្អែកលើរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា៖ «ក្នុងខួប៧០នៃកំណើតកងយោធពលខេមរភូមិន្ទនាយទាហាននិងពុលទាហានគ្រប់រូបនៃកងយោធពលខេមរភូមិន្ទនិងបន្តប្ដូរផ្ដាច់ឥតងាករេក្នុងការបន្តធ្វើពលីកម្មបូជាសាច់ស្រស់ឈាមស្រស់ការពារទឹកដីការពារអង្គព្រះមហាក្សត្រការពាររដ្ឋធម្មនុញ្ញការពាររាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតដោយផ្អែកលើរដ្ឋធម្មនុញ្ញនិងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com