ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាអភិវឌ្ឍន៍ផ្លូវដែកបើកបរល្បឿនលឿន
ថ្ងៃទី ៖ 07-11-2023, ដោយ​​ admin , 130 Views
                     
ព្រះសីហនុ : សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាអភិវឌ្ឍន៍ផ្លូវដែកបើកបរល្បឿនលឿន ដើម្បីឆ្លើយតបតម្រូវការក្នុងការដឹកជញ្ជូនប្រចាំថ្ងៃ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតជាងមួយម៉ឺនប្រាំពាន់នាក់នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ស្នើឱ្យមានការសិក្សាអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ដើម្បីមានសមត្ថភាពបើកបរឱ្យបានលឿន ជាងសព្វថ្ងៃ។

សម្ដេចធិបតី បានបញ្ជាក់ថា ល្បឿនរថភ្លើងដឹកទំនិញនៅកម្ពុជាបច្ចុប្បន្ន បើកក្នុងល្បឿនរង្វង់ ៥០ គីឡូម៉ែត្រក្នុងមួយម៉ោង គឺមិនអាចបំពេញតម្រូវការក្នុងការដឹកជញ្ជូនប្រចាំថ្ងៃបាននោះទេ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការសិក្សាល្បឿនរថភ្លើងដឹកទំនិញនេះ ខណៈដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមាន តម្រូវការកាន់តែច្រើនលើការដឹកជញ្ជូនទំនិញ កត្តានេះក៏បានធ្វើឱ្យមានការកកស្ទះផងដែរ។

ក្រៅពីការជំរុញឱ្យសិក្សាអភិវឌ្ឍន៍ផ្លូវដែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធផ្លូវស្ពាននានា ទៅកាន់តំបន់ផ្សេងៗ ឱ្យបានខ្វែងខ្វាត់ នៅទូទាំងប្រទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងជីវភាពពលរដ្ឋកាន់តែប្រសើរផងដែរ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com