ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ដាវឱ្យអាជ្ញាធរកាប់សំណុំរឿងនៅមូលដ្ឋានឱ្យខ្ទេចចៀសវាងដើរកាន់រូបថតសម្ដេច
ថ្ងៃទី ៖ 06-11-2023, ដោយ​​ Dara007 , 126 Views
                     
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ដល់ដាវឱ្យអាជ្ញាធរកាប់សំណុំរឿងនៅមូលដ្ឋានឱ្យខ្ទេចចៀសវាងដើរកាន់រូបថតសម្ដេចដើម្បីបង្កលក្ខណៈងាយស្រួល កាត់បន្ថយពេលវេលា និងថវិការរបស់ប្រជាពលរដ្ឋ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនំាដល់អាជ្ញាធរគ្រប់រាជធានី-ខេត្ត ទាំងអស់ត្រូវក្តាប់បញ្ហាប្រឈម ដែលបានកើតឡើងនៅមូលដ្ឋានរប់សខ្លួនឲ្យបានច្បាស់ និងទាន់ពេលវេលាកុំឲ្យពួកគាត់ដើរកាន់រូបថតថ្នាក់ដឹកនាំ មានសម្ដេចផ្ទាល់ សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ខណដែលដែលករណីនេះគឺបានកើតឡើងម្តងហើយម្តងទៀត ជាពិសេសគឺបញ្ហាដីធ្លីតែម្តង។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ» នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេចមហាបវរធិបតី អះអាងថា រាជរដ្ឋាភិបាលបានផ្ដល់ដាវឱ្យហើយ ត្រូវតែចេះកាប់ ហើយកាប់ឱ្យចំគោលដៅ ដែលជាបំណងប្រាថ្នា និងក្ដីកង្វល់របស់ប្រជាពលរដ្ឋជាក់ស្ដែង ។ ជាពិសេស អំណាយនេះ គឺត្រូវមានម្ចាស់ការដោះស្រាយបញ្ហាដោយខ្លួនឯង មិនចាំបាច់ស្នើសុំគោលការពីថ្នាក់ជាតិនោះទេ។

សម្តេចធិបតីបន្ថែមថា ការដោះស្រាយបញ្ហានៅមូលដ្ឋាន គឺជារឿងចាំបាច់បំផុត ដើម្បីកាត់បន្ថយការកកស្ទះសំនុំរឿងនៅតុលាការ ពីព្រោះតុលាការមួយ មិនអាចដោះស្រាយបញ្ហានៅគ្រប់ណ្ដាលរាជធានីខេត្ដទាំង២៥ខេត្ដក្រុងអស់នោះទេ។

ទន្ទឹមនឹងនេះ សម្តេច ធិបតី ក៏បានជំរុញដល់អាជ្ញាធរគ្រប់រាជធានី-ខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ បន្ថែមទៀត ក្នុងការរធ្វើប្រតិភូកម្មរវាងវិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែប្រសិទ្ធភាពសំដៅបង្កើនសិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន ដើម្បីជំរុញ និងលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្ដល់សេនាសាធារណៈជូនពលរដ្ឋ ហើយត្រូវពង្រឹងសមត្ថភាពមន្រ្តីវាល្អជាជាងការពង្រីក៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com