ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងសង្គមកិច្ច កំពុងជួយស្វែងរកដំណោះស្រាយជនមានពិការភាពច្រៀងតាមទីសាធាណៈ និងជនអនាថា
ថ្ងៃទី ៖ 03-11-2023, ដោយ​​ Dara007 , 121 Views
                     
ភ្នំពេញៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងជួយស្វែងរកដំណោះស្រាយជនមានពិការភាពច្រៀងតាមទីសាធាណៈ និងជនអនាថា ដើម្បីអាចជួយជនមានពិការភាពខាងលើឱ្យបានសមស្រប និង រៀបចំគោលនយោបាយឱ្យបានច្បាស់លាស់។

ក្នុងកិច្ចប្រជុំដើម្បីស្វែងរកដំណោះស្រាយ ករណីជនមានពិការភាពច្រៀងតាមទីសាធារណៈ និងអ្នកលក់ដូរទំនិញផ្សេងៗ នៅតាមស្តុបនីមួយៗ កាលពីរសៀលថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅទីស្ដីការក្រសួងលោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមអ្នកនាំពាក្យរដ្ឋមន្ត្រី បានបញ្ជាក់ថាករណីជនអនាថា និងជនមានពិការភាពច្រៀងតាមស្ដុបនានា គឺជាការព្រួយបារម្ភពីសំណាក់រាជរដ្ឋាភិបាល ។

លោក ឯម ច័ន្ទមករា ក៏បានលើកឡើងផងដែរថាបញ្ហាពិការភាព និងជនអនាថាគឺជាកិច្ចការពហុវិស័យដែលទាមទារឱ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធក៏ដូចជាអាជ្ញាធរដែនដីក្នុងការដោះស្រាយ។ លោកថា៖ «កន្លងមកទាំងអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ និងនាយករដ្ឋមន្ត្រីបច្ចុប្បន្នសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានរលោក ជា សុមេធី ជាសេនាធិការ គឺបានយកចិត្តទុកដាក់ណាស់ដើម្បីដោះស្រាយបញ្ហាជនអនាថា ជនច្រៀងតាមផ្លូវ អ្នកញៀនគ្រឿងញៀនអីហ្នឹងគឺធ្វើយ៉ាងណាកុំឱ្យគាត់ទទួលរងផលប៉ះពាល់ ធ្វើយ៉ាងណាឱ្យជីវិតពួកគាត់មានភាពប្រសើរឡើង»។

លោក ឯម ច័ន្ទមករា បានមានមតិថា គួររករូបមន្តណា ដើម្បីអាចជួយជនមានពិការភាពខាងលើឱ្យបានសមស្រប និង រៀបចំគោលនយោបាយឱ្យបានច្បាស់លាស់។ លោកក៏គាំទ្រមតិនៃការរៀបចំច្បាប់ អនុក្រឹត្យ និងគោលនយោបាយ។

ជាមួយគ្នានេះ លោក ញឹក វណ្ណារ៉ារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានលើកឡើងថាផងដែរថា ការងារនេះត្រូវការមានកិច្ចសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីសម្របសម្រួលជាមួយជនមានពិការភាពដែលច្រៀងនៅតាមស្តុប និងបានស្នើឱ្យកិច្ចសហការគ្នារកមធ្យោបាយដោះស្រាយបញ្ហាទាំងនេះ។

លោកក៏បានស្នើឱ្យមានការសិក្សាពីការដោះស្រាយបញ្ហាទាំងនេះនៅតាមបណ្ដាប្រទេសមួយចំនួនផងដែរ។

ទន្ទឹមនឹងនេះ អង្គប្រជុំបានឯកភាពគ្នាក្នុងការរៀបចំរបាយការណ៍ជូនរដ្ឋមន្ត្រីដើម្បីស្នើរៀបចំនូវលិខិតបទដ្ឋានគតិយុត្តិបន្ថែមដើម្បីគ្រប់គ្រងជនមានពិការភាពច្រៀងតាមផ្លូវ និងជនអនាថា ខណៈអង្គប្រជុំនឹងធ្វើការប្រជុំជាមួយអនុគណៈកម្មការដោះស្រាយបញ្ហាជនអនាថាបន្តទៀតនាពេលខាងមុខ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com