ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កីឡាករខ្មែរ វៃកីឡាករថៃសុទ្ធតែសន្លប់ និងបោះបង់ចោលការប្រកួត
ថ្ងៃទី ៖ 23-10-2023, ដោយ​​ Dara007 , 163 Views
                     
ភ្នំពេញ : ក្នុងចំណោមអ្នកប្រដាល់ជើងខ្លាំងថៃ២រូប ដែលឡើងមកប្រកួតជាមួយកីឡាករប្រដាល់គុនខ្មែរកម្ពុជា លើសង្វៀន របស់ស្ថានីយ៍ទូរទស្សន៍ខេមរភូមិន្ទប៉ុស្តិ៍លេខ ៥ កាលពីយប់ថ្ងៃទី២២ខែតុលាឆ្នាំ២០២៣ សុទ្ធតែសន្លប់ និងបោះបង់ចោលការប្រកួតក្នុងទឹកទី២ទាំងអស់ ។

កីឡាករប្រដាល់គុនខ្មែរកម្ពុជា ហ៊ឹម គឹមរៀង របស់ក្លិបសុភាពគុនខ្មែរ បានយកឈ្នះកីឡាករប្រដាល់ថៃ កាំរ៉ៃ ងិន (Kamray Ngen) នៅក្នុងទឹកទី ២ ដោយត្រូវអាជ្ញាកណ្ដាលបញ្ឈប់លែងឲ្យបន្តការប្រកួតព្រោះកីឡាករប្រដាល់ថៃ កាំរ៉ៃ ងិន អត់មានសមត្ថភាពអាចតស៊ូជាមួយហ៊ឹម គឹមរៀង បាន ។ ហ៊ឹម គឹមរៀង មានប្រវត្តិប្រកួត ចំនួន ៥១ ដង ឈ្នះ ៤៥ ដង ចាញ់ ៦ ដង ស្មើពិន្ទុ ១ ដង និងវាយគូប្រកួត ឲ្យសន្លប់បានចំនួន ១០ ដង ។ ឯ កាំ រ៉ៃងិន វិញ គេមានប្រវត្តិប្រកួត ចំនួន ៧៨ ដង ឈ្នះ ៦១ ដង ចាញ់ ១១ ដង ស្មើពិន្ទុ ៦ ដង និងវាយគូប្រកួតឲ្យសន្លប់ បានចំនួន ២០ ដង។ ចំពោះកីឡាករជើងខ្លាំងជំនាន់ក្រោយ រិន ដេវីដ ក្លិបនាគរាជចតុមុខ ក៏ប្រើពេលតែ ២ ទឹកដែរ ផ្ដួលកីឡាករប្រដាល់ថៃ កាំរ៉ៃ ថង(Kamray Thang) ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ឲ្យសន្លប់បាន។

ស្ថានភាពប្រកួតរបស់កាំរ៉ៃ ថង គឺត្រូវរិន ដេវីដ ទាត់ត្រូវកញ្ចឹង ក មួយជើងដួល ត្រូវអាជ្ញាកណ្តាលរាប់ដល់៨ហើយបន្តការប្រកួតទៀត ។ពេលបន្តការប្រកួតទៀតនោះ កាំរ៉ៃ ថង ក៏ត្រូវ រិន ដេវីដ ប្រើស្នៀតនាគវ័ធកន្ទុយ មួយជើងចូលពោះបណ្តាលឲ្យដួលសន្លប់នៅទឹកទី២។ កីឡាករប្រដាល់កម្ពុជា រិន ដេវីដ គេមានប្រវត្តិប្រកួតចំនួន ១០១ ដង ឈ្នះ ៨១ ដង ចាញ់ ១៦ ដង ស្មើពិន្ទុ ៤ ដង និងវាយគូប្រកួតឲ្យសន្លប់បាន ចំនួន ១០ ដង ។

ឯ កាំរ៉ៃថង មានប្រវត្តិប្រកួត ចំនួន ១២១ ដង ឈ្នះ ៩១ ដង ចាញ់ ២៥ ដង ស្មើពិន្ទុ ៥ ដង និងវាយគូប្រកួតឲ្យសន្លប់ ២៥ ដង ។ ដោយឡែក ការប្រកួតរវាងកីឡាករប្រដាល់គុនខ្មែររួមជាតិវិញ កីឡាករគឿម សុវណ្ណង៉ា ក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ បានប្រកួតស្មើពិន្ទុជាមួយ កីឡាករ ឡុង ខេត្ត ក្លិបខ្លារខិនមានរិទ្ធ ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

រីឯ កីឡាករ ធន់ អៀងឡេង ក្លិបមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ប្រកួតចាញ់កីឡាករ ឃន សុម៉ាលី ក្លិបមហិទ្ធិរិទ្ធមេសថ្ងកគុនខ្មែរខេត្តស្វាយរៀង ដោយពិន្ទុក្នុងប្រភេទទម្ងន់៥៤គីឡូ ក្រាម ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com