ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ពលរដ្ឋត្រូវបានជម្លៀសចេញពីទឹកជំនន់ នាយករដ្ឋមន្រ្តី អរគុណដល់អាជា្ញធរ កងកម្លាំងមានសមត្ថកិច្ច
ថ្ងៃទី ៖ 30-09-2023, ដោយ​​ admin , 156 Views
                     
ភ្នំពេញ : ខណៈដែលទឹកជំនន់កំពុងតែយាយីនៅតាមស្រុក ភូមិ ខេត្តមួយចំនួន អាជា្ញធរ កងកម្លាំងប្រដាប់អាវុធ ក៍បានចេញអន្តរាគមន៍ជាបន្តបន្ទាប់រហូតជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ក្រោយបទបញ្ជានាយករដ្ឋមន្រ្តី ឱ្យបង្កើនការយកចិត្តទុកដាក់ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅព្រលប់ថ្ងៃសៅរ៍នេះ បានបង្ហោះសារតាមរយៈបណ្ដាញសង្គម ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ​, កងកម្លាំងគ្រប់ប្រភេទ​ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងសស្រាក់សស្រាំ​ ក្នុងការអន្តរាគមន៍សង្គ្រោះ​ និងនាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព​ ព្រមទាំងបានជួយដោះស្រាយការលំបាកចំពោះមុខផ្សេងៗក្នុងស្ថានភាពគ្រោះធម្មជាតិជំនន់ទឹកភ្លៀងនេះ។

បើតាមសម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត «សូមបងប្អូន​ អ៊ំពូមីង​ លោកយាយ​លោកតា មេត្តាចូលរួមសហការ​ និងចាកចេញពីទីកន្លែងជន់លិច​ទៅកាន់ទីទួលសុវត្ថិភាព​ ហើយក៏សូមមេីលថែទាំសមាជិកគ្រួសារ​ ជាពិសេសកូនចៅតូចៗ​ឱ្យនៅឆ្ងាយពីទឹក​ ឬទីកន្លែងហានិភ័យនានា ។ សូមជូនពរសុខសុវត្ថិភាព​ និងសុខភាពល្អ»៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com