ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រសួងការងារអំពាវនាវឲ្យយុវជនដែលចង់បានការងាររហ័សដាក់ពាក្យនៅNEA
ថ្ងៃទី ៖ 28-09-2023, ដោយ​​ admin , 145 Views
                     
ភ្នំពេញ : ទីភ្នាក់ងារជាតិមុខរបរ និង ការងារហៅកាត់ថា NEA នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឲ្យយុវជន និងអ្នកដែលកំពុងស្វែងរកការងារធ្វើមកដាក់ពាក្យនៅទីស្នាក់ការខ្លួនដើម្បីទទួលបានឱកាសការងារសំបូរបែប ខណៈដែលឱកាសការងារថ្មីមានជាបន្តបន្ទាប់។ ជាក់ស្តែងនៅថ្ងៃទី២៨ ខែកញ្ញាស្អែកនេះ មានឱកាសការងារជិត ៤០០ កន្លែងកំពុងរងចាំអ្នកមានសមត្ថភាពដើម្បីសម្ភាសន៍។

លោកស្រី អ៊ូច ជាច័ន្ទមល្លិកា អនុប្រធានទីភ្នាក់ជាតិមុខរបរ និងការងារ(NEA) មានប្រសាសន៍ថា ក្រុមហ៊ុនធំៗចំនួន ៦ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ៣៩៩ កន្លែង សម្រាប់យុវជនសិស្សនិស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកស្រីថា៖ “ខ្ញុំអំពាវនាវយុវជន និង អ្នកដែលកំពុងស្វែងរកការងារធ្វើមកដាក់ពាក្យនៅ NEAដើម្បីស្វែងរកឱកាសការងារនេះ”។ ក្រុមហ៊ុនធំៗទាំង៦ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន VCAM FASHION គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក ក្រុមហ៊ុន MR Training ក្រុមហ៊ុន ម៉ាស្ទ័រស៊ុគីស៊ុប ធនាគារ WOORI និងមីក្រូហិរញ្ញវត្ថុ AMK។

បើតាមលោកស្រី យុវជន សិស្ស និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅអគារ NEA ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថាដើម្បីបង្កើនការផ្សព្វផ្សាយដល់កម្រិតមូលដ្ឋាន NEA បច្ចុប្បន្ន បានដាក់ចេញយុទ្ធនាការផ្សព្វផ្សាយការងារដល់ប្រជាពលរដ្ឋតាមមូលដ្ឋានតាមរយៈរថយន្តចល័តដែលបានផ្សព្វផ្សាយពីឱកាសការងារដល់មូលដ្ឋានកៀកកិតប្រជាពលរដ្ឋដែលអាចដាក់ពាក្យភ្លាមៗតែម្តង។ ៊

អនុប្រធាននាយកដ្ឋានរូបនេះ បន្តថាតាមរយៈយន្តការមជ្ឈមណ្ឌលចល័តនេះ NEA រំពឹងថា ប្រជាពលរដ្ឋ និងយុវជន រាប់សែននាក់នឹងទទួលបានដំណឹងអំពីឱកាសការងារនិងសេវារបស់ NEA។ ជាមន្ត្រីជ្រើសរើសបុគ្គលិកធនាគារ Woori កញ្ញា វណ្ណា នារីរ័ត្ន បានគូសបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិតជាដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយដល់ក្រុមហ៊ុនក្នុងការជ្រើសរើសបុគ្គលិកកន្លងមកឱ្យរើសបានបុគ្គលិកល្អមានគុណភាព និងចំណេញពេលវេលា។

យោងតាមរបាយការណ៍របស់ NEA បានឲ្យដឹងថា NEA បានប្រមូល និងផ្សព្វផ្សាយឳកាសការងារចំនួន ៦០,៨១៥ ដំណឹង និង អ្នកចុះឈ្មោះស្វែងរកការងារបានចំនួន ១១,១៧២នាក់ ក្នុងរយៈពេល៦ខែឆ្នាំ ២០២៣នេះ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com