កញ្ញា វណ្ណា នារីរ័ត្ន មន្ត្រីជ្រើសរើសបុគ្គលិកធនាគារ Woori លើកឡើងថា ភាពរីកចម្រើនរបស់ធនាគារយើង បានធ្វើឱ្យនាគារមានតម្រូវការបុគ្គលិកជាច្រើន។ជាមួយគ្នានោះការសហការជាមួយនឹង NEA ក្នុងការជ្រើសរើសបុគ្គលិជាច្រើនលើកច្រើនសារគឺជាផ្នែកមួយក្នុងការជួយដល់ធនាគារឱ្យអាចជ្រើសរើសបុគ្គលិកបានយ៉ាងឆាប់រហ័សនឹងទាន់ពេលវេលា។
កញ្ញាបញ្ជាក់បន្តថា៖ «NEA ពិតជាដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយដល់ក្រុមហ៊ុនក្នុងការជ្រើសរើសបុគ្គលិកកន្លងមក»។ កញ្ញា វណ្ណា នារីរ័ត្ន បានអំពាវនាវដល់អ្នកស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ ពិសេសសិស្ស/និស្សិត ដែលនឹងមកចូលរួមក្នុងវេទិកាការងារ នាពេលខាងមុខ សូមរៀបចំខ្លួនឱ្យបានសមរម្យ និងត្រៀមប្រវត្តិរូបសង្ខេបឱ្យបានច្រើន ព្រោះនឹងមានក្រុមហ៊ុនជាច្រើនដែលនឹងចូលរួមក្នុងវេទិកាការងារនេះផងដែរ។
សូមជម្រាបថាក្រុមហ៊ុនធំៗទាំង៦ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន VCAM FASHION គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក ក្រុមហ៊ុន MR Training ក្រុមហ៊ុន ម៉ាស្ទ័រស៊ុគីស៊ុប ធនាគារ WOORI និងមីក្រូហិរញ្ញវត្ថុ AMK៕