ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
ក្រុមហ៊ុនដឹកជញ្ជូនប្រើប្រាស់បច្ចេកវិទ្យាដ៏ធំមកពីប្រទេសអាល្លឺម៉ង់ បោះទុនវិនិយោគនៅកម្ពុជា
ថ្ងៃទី ៖ 27-09-2023, ដោយ​​ admin , 139 Views
                     
ភ្នំពេញ : រដ្ឋមន្ត្រីក្រសួងការងារ បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុនDelivery Hero ដែលជាក្រុមហ៊ុនដឹកជញ្ជូនដែលប្រើប្រាស់ដោយបច្ចេកវិទ្យាដ៏ធំមកពីប្រទេសអាល្លឺម៉ង់ ដែលបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា ហើយបាននិងកំពុងបង្កើតការងាររាប់ពាន់កន្លែង។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៧ ខែកញ្ញានេះបានជំរុញឱ្យក្រុមហ៊ុនសិក្សាជាមួយនឹងបេឡាជាតិរបបសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពិនិត្យមើលលើការគិតគូររបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជូនដល់បុគ្គលិកក្រុមហ៊ុន ដើម្បីទទួលបានកិច្ចគាំពារសង្គមពីរាជរដ្ឋាភិបាលដែលជាគោលនយោបាយជាតិដ៏សំខាន់មួយក្នុងអាណត្តិទី៧នេះ។

ការស្វាគមន៍នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Zeyar Mynn នាយកប្រតិបត្តិនៃក្រុមហ៊ុនDelivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនហ្វូតផេនដា(Food Panda)នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនជំរុញឱ្យបុគ្គលិកបម្រើសេវាដឹកជញ្ជូនយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើសុវត្ថិភាពការងារពេលបើកបរ និងការគោរពឱ្យខ្ជាប់ខ្ជួននូវសណ្តាប់ធ្នាប់សង្គម និងការគោរពច្បាប់ចរាចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ រដ្ឋមន្ត្រី សំណើនេះ មិនមែនជាសំណើដាច់ដោយឡែកសម្រាប់ក្រុមហ៊ុនហ្វូតផេនដា(foodpanda)នោះទេ ប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលកំពុងបម្រើសេវាដឹកជញ្ជូនទាំងអស់ក្នុងប្រទេសដែលត្រូវគិតគូរខ្ពស់បន្ថែមទៀតលើសុវត្ថិភាពការងារ និងសណ្តាប់ធ្នាប់សង្គមដែលគ្រប់ភាគីត្រូវចូលរួម។

ជាការឆ្លើយតប ក្រុមហ៊ុន នឹងបន្តធ្វើការជាមួយនឹងបេឡារបបសន្តិសុខសង្គមក្នុងការពិនិត្យលើរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដើម្បីផ្តល់អត្ថប្រយោជន៍ជូនបុគ្គលិកក្រុមហ៊ុនទាំងអស់។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្ថែមចំពោះសំណើរសុវត្ថិភាពការងារ និងក្រមសីលធម៌។

សម្រាប់ក្រុមហ៊ុន ការបណ្តុះបណ្តាលស្តីពីច្បាប់ចរាចរណ៍ និងសណ្តាប់ធ្នាប់សង្គម គឺត្រូវបានធ្វើឡើងជាប្រចាំទាំងក្នុងថ្នាក់ផ្ទាល់ និងតាមប្រព័ន្ធអនឡាញជូនដល់បុគ្គលិក ជាពិសេសអ្នកបម្រើសេវាដឹកជញ្ជូនដើម្បីសុវត្ថិភាពការងារ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com