ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
រដ្ឋគិតតែយកពន្ធពីពលរដ្ឋ ត្រូវបានលាតត្រដាង
ថ្ងៃទី ៖ 27-09-2023, ដោយ​​ admin , 266 Views
                     
ភ្នំពេញ : រដ្ឋគិតតែយកពន្ធពីពលរដ្ឋ ត្រូវបានលាតប្រដាងការពិតហើយ បន្ទាប់ពីមានការដុតភ្លើងក្នុងចិត្ដរបស់ប្រជាពលរដ្ឋ តាមបណ្តាញសង្គមមួយចំនួនថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត បានបង្កើនពន្ធថ្មី ឬដំឡើងអត្រាពន្ធ ដោយធ្វើឱ្យពលរដ្ឋបានសម្ដែងការមិនពេញនោះឡើយ។

កាលពីពេលថ្មីៗ តាមបណ្តាញសង្គមមួយចំនួនដោយការភាន់ច្រឡំ ឬក្នុងចេតនា បំភាន់ មួលបង្កាច់ និងចោទប្រកាន់ដែលពុំបានឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសស្រាក់សស្រាំរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងការអនុវត្តតួនាទីភារកិច្ច ក្នុងការងារគ្រប់គ្រងប្រមូលចំណូលពន្ធស្របតាមច្បាប់ស្តីពីសារពើពន្ធ ក៏ដូចជាមកលើរាជរដ្ឋាភិបាលនីតិកាលថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំ។

ដើម្បីចៀសវាងការភាន់ច្រឡំដោយប្រការណាមួយមកលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការរក្សាស្ថេរភាព ម៉ាក្រូសេដ្ឋកិច្ច កែលម្អបរិយាកាសធុរកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ដ កែទម្រង់រដ្ឋបាលសារពើពន្ធ អគ្គនាយកដ្ឋានពន្ធដារសូមបំភ្លឺជូនសាធារណជន ដូចតទៅ៖ ១. អំពីការយកពន្ធលើចំណេញមូលធន ពន្ធលើចំណេញមូលធន គឺមិនមែនជាប្រភេទពន្ធដែលទើបតែបង្កើតថ្មីនោះទេ។

សម្រាប់នីតិបុគ្គល ពន្ធនេះ ត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ។ ជាក់ស្ដែង ក្រុមហ៊ុន និងសហគ្រាសនានាបានបង់ពន្ធលើប្រាក់ ចំណូលដែលរួមបញ្ចូលទាំងចំណេញមូលធន មិនតែប៉ុណ្ណោះសហគ្រាសដែលប្រកបអាជីវកម្មលើវិស័យអចលនទ្រព្យក៏បានបង់ពន្ធនេះដែរ។ ក្រោយមក ពន្ធលើចំណេញមូលធនត្រូវបានដាក់បញ្ចូលក្នុងច្បាប់ស្តីពីសារពន្ធឆ្នាំ១៩៩៧ ហើយ ការអនុវត្តពន្ធលើចំណេញមូលជនសម្រាប់រូបវន្តបុគ្គលត្រូវបានចែងលម្អិតក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០០៧។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំលិខិតបទដ្ឋានគតិយុត្ត បែបបទ និងនីតិវិធីនៃការប្រមូលពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលរួចរាល់តាំងពីឆ្នាំ២០២០ ដោយផ្អែកលើគោលការណ៍ទន់ភ្លន់ សាមញ្ញ ជាមួយនឹង ការអនុគ្រោះក្នុងកម្រិតខ្ពស់ ប្រសិនបើធៀបនឹងការអនុវត្តនៅបណ្តាប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ក្នុងតំបន់និង សាកលលោក។

ជាការគិតគូរចំពោះផលប៉ះពាល់នានាបណ្ដាលពីការរីករាលដាលនៃជំងឺកូដ-១៩ រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក៏បានសម្រេចពន្យារពេលអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គល ជាបន្តបន្ទាប់ ចំនួន ៣ លើក រួចមកហើយ ដោយចុងក្រោយកំណត់យករយៈពេលអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្រាប់ទ្រព្យជាមូលធន ៥ផ្នែក (ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស)។

ដោយឡែក ពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រាជរដ្ឋាភិបាលបានសម្រេចពន្យារការចាប់ផ្តើមអនុវត្ត រហូតដល់ដំណាច់ឆ្នាំ២០២៤ ដើម្បីជាចំណែកដ៏សំខាន់មួយចូលរួមគាំទ្របន្ថែមដល់វិស័យអចលនទ្រព្យ។ ដូច្នេះ ការលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត បានបង្កើតពន្ធថ្មី ឬដំឡើងអត្រាពន្ធ គឺពុំឆ្លុះបញ្ចាំងពីការពិតនោះទេ។

ផ្ទុយទៅវិញ រាជរដ្ឋាភិបាល បាននិងកំពុងពិចារណាបន្ថែមលើក្របខ័ណ្ឌក្នុងការសម្រួលការអនុវត្តពន្ធលើចំណេញមូលធន ក៏ដូចជា រយៈពេលកំណត់ សមស្របក្នុងការចាប់ផ្តើមអនុវត្តពន្ធលើចំណេញមូលធនសម្រាប់រូបវន្តបុគ្គលនេះ។ ២. ការលើកឡើងជារួមពាក់ព័ន្ធនឹងពន្ធដារចំពោះការលើកឡើងនៅតាមបណ្តាញសង្គមមួយចំនួន គឺពុំបានឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនោះទេ ពោលគឺមាន ចេតនាបំភាន់ មួលបង្កាច់ និងចោទប្រកាន់មកលើអគ្គនាយកដ្ឋានពន្ធដារដែលជាស្ថាប័នរាជរដ្ឋាភិបាល ដែលកន្លងមក បានខិតខំប្រឹងប្រែងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តតួនាទីភារកិច្ច ក៏ដូចជាមកលើរាជរដ្ឋាភិបាលនីតិកាលថ្មី ដែលមាន សម្តេចមហាបវាធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ដែលបាននិងកំពុងខិតខំយ៉ាងស្រស្រាក់ក្នុង ការដឹកនាំនាវាកម្ពុជាបន្តស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយស្ថិរភាព និងសុខសន្តិភាព ជាពិសេស ការខិតខំខ្នះខ្នែង ទាក់ទាញវិនិយោគក្នុងស្រុកនិងក្រៅប្រទេស ទន្ទឹមនឹងការពិចារណាគិតគូរជាបន្តបន្ទាប់លើសុខទុក្ខ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ក្នុងនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការលើកទឹកចិត្ត និងលុបចោលផ្នែកពន្ធដារជាច្រើនទៀតតាមវិស័យសំខាន់ៗ ក្នុងនោះមានជា៖គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ (QIP) វិស័យមូលបត្រ វិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យអប់រំ វិស័យទេសចរណ៏ វិស័យសំណង់ វិស័យអចលនទ្រព្យជាដើម។

អគ្គនាយកដ្ឋានពន្ធដារសូមអំពាវនាវដល់សាធារណជនទូទៅ សូមចៀសវាងនូវការផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានទាំងឡាយណាដែលមិនមែនជាការពិត ឬមិនច្បាស់លាស់ក្នុងចេតនាបំភាន់និងមួលបង្កាច់ រាជរដ្ឋាភិបាល ឬធ្វើឱ្យមានកាកាន់ច្រឡំណាមួយដល់សាធារណជន។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារ តែងប្រកាន់ខ្ជាប់នូវគោលការណ៍ពង្រឹងអភិបាលកិច្ចល្អ និងជាស្ថាប័នរាជរដ្ឋាភិបាលមួយ ក្នុងចំណោមស្ថាប័នដែលឈានមុខក្នុងការកែទម្រង់ ជាពិសេសការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរនាពេលកន្លងមក។

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ... សូមអំពាវនាវនិងលើកទឹកចិត្តដល់សាធារណជន ទាំងអស់សូមធ្វើការឈ្វេងយល់ពីព័ត៌មានដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ចៀសវាងទទួលបាននិងចែករំលែក បន្តនូវព័ត៌មានបំភាន់ ក្លែងបន្លំ និងនាំឱ្យសាធារណជនមានការយល់ច្រឡំ។ ក្នុងករណីមានចម្ងល់នានាពាក់ព័ន្ធនឹង ពន្ធដារ សូមធ្វើការទាក់ទងមកមជ្ឈមណ្ឌលពិគ្រោះយោបល់ (Call center) តាមរយៈលេខទូរស័ព្ទ ១២៧៧ ដោយ ឥតគិតថ្លៃ រៀងរាល់ម៉ោងធ្វើការ ឬកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com