ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី
ថ្ងៃទី ៖ 18-09-2023, ដោយ​​ admin , 110 Views
                     
បន្ទាយមានជ័យ : ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត និងយោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ស សំរឹត ភេទប្រុស អាយុ៤៥ឆ្នាំ ដែលជាម្ចាស់ហាងលក់គ្រឿងសំណង់ សំរឹត ហេងហេង ដែលមានទីតាំងនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តន្ទាយមានជ័យ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ ម៉ុន ផល្លា ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិករបស់ខ្លួនពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ លោកបានចាត់កម្លាំងជំនាញឱ្យធ្វើលិខិតកោះហៅ ឈ្មោះ ម៉ុន ផល្លា ចូលខ្លួនមកបំភ្លឺនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។

ក្រោយកម្លាំងជំនាញសួរនាំ ឈ្មោះ ម៉ុន ផល្លា បានរៀបរាប់ថា ខ្លួនពិតជាបានយកប្រាក់ថ្លៃទូទាត់គ្រឿងសំណង់ពីអតិថិជនចំនួន០៣ទីតាំង បានប្រាក់សរុបចំនួន ៦.៥៣៤,៥$(ប្រាំមួយពាន់ ប្រាំរយសាមសិបបួនដុល្លា ក្បៀសប្រាំសេន) ហើយយកទៅលេងល្បែង និងស៊ីចាយអស់។   

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ដោយផ្អែកលើចម្លើយសារភាព ជនសង្ស័យឈ្មោះ ម៉ុន ផល្លា ត្រូវបានកម្លាំងចាប់ផ្ដើមឃាត់ខ្លួននៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ហើយកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីបន្ត។   

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ុន ផល្លា ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះហើយ៕

COUNTACT US
Email : campost2022@gmail.com
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖ 017 32 36 36
អាសយដ្ឋាន ៖ ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
FOLLOW US
                     
        

Copyright @ 2017-2024, Campost.asia, campost2022@gmail.com